* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ (Video inside)

24-11-2026 11:34

(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួង​ការពារ​ជាតិ​កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។

សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹង​ចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការ​ប្រឆាំង​ភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែល​នឹង​ត្រូវធ្វើសម​យុទ្ធ​នេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលា​ហ្វឹកហ្វឺនតេជោ​សែន​ជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋន​ទ័ពអាកាស​កង​កេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារ​សង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។

ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធ​ខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់​អគ្គ​បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺន​នេះ។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផល​ជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរ​ប្រឈម​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈសមយុទ្ធដែលបានធ្វើកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានផ្លាស់​ប្តូរបទ​ពិសោធន៍​ជាក់ស្តែងលើកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ យុទ្ធវិធីទប់ទល់ដោយដ្រូន (Drone) ព្រមទាំងការពង្រីក​សមត្ថភាព​ប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយទាំងលើគោក ដែនអាកាស និងលើកងទ័ពជើងទឹក (លម្ហសមុទ្រ) ក្នុងការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ។

សមយុទ្ធក៏បានលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ព្រមទាំងជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ បន្ថែមពីលើនេះ ក៏បានជួយបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការ​ការ​ពារ​អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមចំណែកការពារ​សន្តិ​​ភាព ស្ថិរភាពក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្រៅពីការធ្វើសមយុទ្ធជាមួយចិនហើយនោះ កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក បាន៧លើក​រួចមកហើយដែរ ដោយសមយុទ្ធដំបូង គឺធ្វើឡើងនៅឆ្នាំ២០១០ ក្រោមប្រធាន​បទ «ឆ្មាំអង្គរ» ដែលជា​គំនិតផ្តួចផ្តើមនៃបេសកម្មសន្តិភាពជាសាកល (Global Peace Operation Initiative-GPOI)ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ដើម្បី​ជួយបណ្ដុះបណ្ដាលកងរក្សាសន្តិភាព ដោយផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះ​គ្រោះ​មហន្តរាយ។កងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយ:ពេល ១០ឆ្នាំមកនោះ៕