* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ

24-11-2026 13:08

(ភ្នំពេញ)៖ នាវាចម្បាំងរបស់ចិនចំនួន៣គ្រឿង បានចូលមកដល់មូលដ្ឋានសមុទ្ររាមក្នុងខេត្ត​ព្រះ​សី​ហ​នុ ដោយបាននាំមកជាមួយកងទ័ព និងយុទ្ធោបករណ៍ជាច្រើន ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាស​ឆ្នាំ​២០២៦ ​រយៈ​ពេល​១៥ថ្ងៃនៅកម្ពុជា។

ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធ​ពល​ខេមរភូមិន្ទ បាន​ឱ្យ​ដឹងថា ​ដឹក​សម្ភារៈ​យោធា​របស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បាន​ចូល​ចតនៅឯកំពង់ផែមូលដ្ឋានរាម ព្រម​ទាំង​ដឹក​ជញ្ចូន​សម្ភារៈ​មក​កាន់​ទី​លាន​សមយុទ្ធ​ផ្សេង​ទៀត​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាក្នុងការធ្វើសមយុទ្ធ។​

បើតាមអ្នកនាំពាក្យរូបនេះ ក្នុងអំឡុងពេលសមយុទ្ធ ភាគីទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍​ធុន​ធ្ងន់ បច្ចេក​វិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នា​នេះ ក៏​មាន​សកម្មភាព ការងារសង្គម និងមនុស្សធម៌​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ក្បែរ​តំបន់​សមយុទ្ធ​ជា​ដើម​។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងទៀតថា សមយុទ្ធ​រួមគ្នា​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរនេះធ្វើឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បម្រើ​ឱ្យការកសាង​សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ការផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ការលើកកម្ពស់​សមត្ថ​ភាព និងលទ្ធភាពប្រយុទ្ធ​ជាក់​ស្តែង​នៃ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ជា​ដើម​។

លោក​ឧត្តមសេនីយ៍បន្តថា ការចាប់ដៃគូធ្វើសមយុទ្ធជាមួយកងទ័ពចិន បានវិវត្តជាបន្តបន្ទាប់ទាំង​វិសាល​ភាព​នៃការហ្វឹកហ្វឺន ទាំងប្រភេទកម្លាំងទ័ពចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការ​វិវត្ត​នេះ ជាឱកាសហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បី​បម្រើ​ភារកិច្ច​ការពារជាតិ ការរួមចំណែកថែរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់ និង​ពិភព​លោក​។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួង​ការពារ​ជាតិ​កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។

សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹង​ចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការ​ប្រឆាំង​ភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែល​នឹង​ត្រូវធ្វើសម​យុទ្ធ​នេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលា​ហ្វឹកហ្វឺនតេជោ​សែន​ជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋន​ទ័ពអាកាស​កង​កេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារ​សង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផល​ជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរ​ប្រឈម​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕