* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីទេវាភិសេករូបសំណាកព្រះនារាយណ៍ នៅរង្វង់មូលគីឡូ៤ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

24-11-2026 16:32

​(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីទេវាភិសេករូបសំណាកព្រះនារាយណ៍ នៅរង្វង់មូលគីឡូ៤ ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

​ពិធីទេវាភិសេកនេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម តាមលំអានប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងមានពិធីរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៧០ អង្គ ផងដែរ ដើម្បីឧទ្ទិសកុសល និងប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ឱ្យជួបតែសេចក្តីសុខ និងភាពរីកចម្រើន។

តាមប្រវត្តិ និងជំនឿក្នុងវប្បធម៌ខ្មែរ ព្រះនារាយណ៍ (ឬព្រះវិស្ណុ) គឺជាអាទិទេពដ៏មានឫទ្ធានុភាពមួយអង្គក្នុងព្រហ្មញ្ញសាសនា ដែលមានតួនាទីជាអ្នកថែរក្សា ការពារលោក និងកម្ចាត់ឧបទ្រពចង្រៃទាំងពួង ដើម្បីនាំមកនូវសន្តិភាព សេចក្តីសុខដុមរមនា និងភាពសម្បូរសប្បាយដល់មនុស្សលោក។ រូបសំណាកព្រះនារាយណ៍ ត្រូវបានដូនតាខ្មែរគោរពបូជា និងឆ្លាក់ទុកតាមប្រាង្គប្រាសាទបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរមកម្ល៉េះ ដែលឆ្លុះបញ្ចាំងពីតម្លៃសិល្បៈ និងអត្តសញ្ញាណវប្បធម៌ជាតិដ៏រុងរឿង។

​ការសាងសង់រង្វង់មូលគីឡូ៤ និងការតម្កល់រូបសំណាកព្រះនារាយណ៍នាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយទៀតរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ សមិទ្ធផលនេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពទីក្រុងស្ទឹងត្រែងឱ្យកាន់តែស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការសម្រួលចរាចរណ៍ បង្កើនសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវប្រសព្វដ៏មមាញឹកនេះប្រកបដោយប្រសិទ្ធភាព។

​តាមរយៈសមិទ្ធផលថ្មីនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ទាំងអស់នឹងចូលរួមថែរក្សាសោភ័ណភាព អនាម័យ និងបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងរួមចំណែកអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕