* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្មេងទំនើង១១នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវកម្លាំងអាវុធហត្ថខេត្ត បង្ក្រាប និងឃាត់ខ្លួនយកមកអប់រំណែនាំ ហើយដកហូតម៉ូតូទុក៣ខែ

24-11-2026 22:00

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអនាធិបតេយ្យ និងខូចសណ្ដាប់ធ្នាប់សង្គមជាបន្តបន្ទាប់។ ពួកគេត្រូវបាននាំយកមកអប់រំណែនាំ និងដកហូតម៉ូតូមករក្សាទុករយៈពេល ៣ ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ជាក់ស្ដែង ប្រតិបត្តិការទី ១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបានឃាត់ក្មេងទំនើងចំនួន ៣ នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០០:១៥ នាទី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចមុខសួនទឹកកំពង់ស្ពឺ ស្ថិតនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទី ១ មានឈ្មោះ សុភាព សុភារិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី ២ មានឈ្មោះ ជឿន រ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ។ និងទី ៣ មានឈ្មោះ ហ៊ល បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មកររោងចក្រ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូចំនួន ២ គ្រឿង និងទូរស័ព្ទចំនួន ២ គ្រឿង។

ប្រតិបត្តិការទី ២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ៦ នាក់បន្ថែមទៀត ក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ២២:០៥ នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចមុខសួនទឹកកំពង់ស្ពឺ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពួកគេមានឈ្មោះ ស៊ន សៅលី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ, ឈ្មោះ ឡុក រ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ, ឈ្មោះ ហន ដេវីត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មករ, ឈ្មោះ អ៊ឹម រ៉ូហ្សា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរកសិករ, ឈ្មោះ ទ្រី រ៉ូណា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ សឿន រក្សា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរកសិករ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូចំនួន ៣ គ្រឿង និងទូរស័ព្ទចំនួន ៥ គ្រឿង។

ចំណែកប្រតិបត្តិការទី ៣ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ២ នាក់បន្ថែមទៀត។ ទី ១ មានឈ្មោះ ស៊ូ បញ្ញា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី ២ មានឈ្មោះ សេម វាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីអូសជន្ទល់ម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១:១៥ នាទី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចមុខសាលាខេត្តកំពង់ស្ពឺ (ខាងកើត) ស្ថិតនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូចំនួន ១ គ្រឿង និងទូរស័ព្ទចំនួន ២ គ្រឿង។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១១ នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល ៣ ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។