* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ្នកឧកញ៉ា ឈុន លាង៖ Vattanac Legends Championship លើកទី២ ជាឱកាសបង្ហាញសក្តានុពលកីឡា ទេសចរណ៍ និងវប្បធម៌កម្ពុជា ទៅកាន់ពិភពលោក

25-11-2026 18:42

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានលើកឡើងថា ការនាំយកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ «Vattanac Legends Championship» មករៀបចំនៅកម្ពុជាជាលើកទី២ ក្នុងឆ្នាំ២០២៦នេះ គឺជាកិត្តិយសដ៏ធំធេង និងជាឱកាសសំខាន់ក្នុងការបង្ហាញសក្តានុពលកីឡា ទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់ អ្នកឧកញ៉ា ឈុន លាង បានធ្វើឡើងក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់ «Vattanac Legends Championship» នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត នៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង បានបញ្ជាក់ថា ដោយទទួលបានការទទួលស្គាល់ និងការជឿទុកចិត្តពីស្ថាប័ន The Legends Tour លើសមត្ថភាពរៀបចំ និងស្តង់ដារបដិសណ្ឋារកិច្ចកាលពីឆ្នាំ២០២៥ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងវឌ្ឍនៈ ហ្គោល រីហ្សត មានកិត្តិយស ក្នុងការនាំយកព្រឹត្តិការណ៍កីឡាអន្តរជាតិនេះមកកម្ពុជាជាថ្មី ជាមួយនឹងទំហំ និងវិសាលភាពកាន់តែធំជាងមុន។ តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានកីឡាករចូលរួមសរុបចំនួន ៧៩នាក់ មកពី ២២ប្រទេសជុំវិញពិភពលោក ក្នុងនោះមានកីឡាករកម្ពុជាចំនួនម្នាក់។ ចំនួនកីឡាករឆ្នាំនេះកើនឡើងពី ៦០នាក់ កាលពីឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងទីលានប្រកួត អ្នកឧកញ៉ា បានឱ្យដឹងថា វឌ្ឍនៈ ហ្គោល រីហ្សត ត្រូវបានរចនាឡើងដោយលោក Sir Nick Faldo ដែលជាកីឡាករវាយកូនគោលល្បីល្បាញលំដាប់ពិភពលោក។ ទីលាននេះបានរួមបញ្ចូលស្តង់ដារបច្ចេកទេសកីឡាកម្រិតពិភពលោក ជាមួយនឹងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ជាពិសេស ទីលាននេះត្រូវបានតុបតែងដោយក្បូរក្បាច់រចនា និងសំណង់សិល្បៈហត្ថកម្មដ៏វិចិត្រ ដែលបង្ហាញពីរូបចម្លាក់ និងនិមិត្តរូបប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ព្រហ្មមុខបួន លានជល់ដំរី និងព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងស្នាដៃសិល្បៈផ្សេងៗទៀត។

តាមរយៈការរចនាបែបនេះ អ្នកឧកញ៉ាបានបង្ហាញថា ការវិនិយោគរបស់ វឌ្ឍនៈ គ្រុប តែងតែផ្សារភ្ជាប់ជាមួយអត្តសញ្ញាណ និងដួងព្រលឹងជាតិ ដើម្បីផ្តល់បទពិសោធន៍ប្លែកដល់កីឡាករ និងភ្ញៀវអន្តរជាតិ ក្នុងការស្វែងយល់ពីភាពចម្រុះរវាងអរិយធម៌ខ្មែរដ៏រុងរឿង និងកីឡាវាយកូនគោលសម័យទំនើប។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរៀបចំ «ភូមិ វឌ្ឍនៈ Championship» (Vattanac Championship Village) នៅក្នុងបរិវេណរមណីយដ្ឋានវាយកូនគោល ដោយមានការសម្តែងសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ម្ហូបអាហារក្នុងស្រុក និងសកម្មភាពកម្សាន្តចម្រុះជាច្រើន សម្រាប់អ្នកចូលរួម និងក្រុមគ្រួសារ។

អ្នកឧកញ៉ា ឈុន លាង បានគូសបញ្ជាក់បន្ថែមថា សម្រាប់ វឌ្ឍនៈ គ្រុប ព្រឹត្តិការណ៍ Vattanac Championship មិនមែនគ្រាន់តែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ការរៀបចំព្រឹត្តិការណ៍នេះជាថ្មី គឺជាការបន្តបេសកកម្មក្នុងការផ្តល់ឱកាស និងបទពិសោធន៍កីឡាកម្រិតអន្តរជាតិដល់កីឡាករអាជីព និងមិនមែនអាជីពកម្ពុជា ព្រមទាំងបង្ហាញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាពជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនក៏មានគោលបំណងជំរុញការស្រឡាញ់វិស័យកីឡាក្នុងចំណោមយុវជនជំនាន់ក្រោយ ចូលរួមអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។

ជាថ្មីម្ដងទៀត អ្នកឧកញ៉ា ឈុន លាង បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕