* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំពឹងថា ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី នឹងជាស្ពានផ្សព្វផ្សាយវប្បធម៌ខ្មែរ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ (Video inside)

26-11-2026 16:54

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ បដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកជាផ្លូវការនូវការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ នៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រតិភូកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាម្ចាស់ផ្ទះ ចំពោះវត្តមានរបស់ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មកពីបណ្តាប្រទេសជាមិត្តក្នុងទ្វីបអាស៊ីទាំងអស់។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនេះ មិនត្រឹមតែរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងសហព័ន្ធកីឡានៅតាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមាសសម្រាប់បង្ហាញពីអត្តសញ្ញាណ និងភាពស្រស់បំព្រងរបស់កម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានី បានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សង្ឃឹមផងដែរថា ប្រតិភូកីឡាករ កីឡា និងភ្ញៀវអន្តរជាតិ ពិតជាបាន ឬនឹងឆ្លៀតឱកាសក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ និងបដិសណ្ឋារកិច្ច តាមរយៈការទស្សនាកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា និងជួបប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនដោយផ្ទាល់»។ លោកបានបន្ថែមថា ការជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនកម្ពុជា និងការទទួលបានបទពិសោធន៍ដោយផ្ទាល់ នឹងជួយឱ្យភ្ញៀវអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងរួមចំណែកពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ឱ្យខិតខំប្រកួតអស់ពីសមត្ថភាព ដោយគោរពបទបញ្ជាការប្រកួត គូប្រកួត និងសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល ព្រោះថាទោះបីការប្រកួតមានឈ្នះមានចាញ់ក្តី ប៉ុន្តែមិត្តភាព ការគោរពគ្នា និងសាមគ្គីភាព គឺជាគុណតម្លៃដ៏យូរអង្វែងដែលនៅស្ថិតស្ថេរក្រោយការប្រកួតបានបញ្ចប់។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក សហព័ន្ធកីឡាវ៉ូវីណាមអាស៊ី សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕