ជនដៃដល់ ដែលបាញ់សម្លាប់ប្រពន្ធ និងមិត្ដភក្ដិប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ និងកំហឹង ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ
26-11-2026 17:46
(បាត់ដំបង)៖ ជនដៃដល់ដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងមិត្ដភក្ដិរបស់ប្រពន្ធ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមូលដ្ឋានភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបាននគរបាលបញ្ជូនទៅកាន់អមអយ្យការសាលាដំបូងខេត្ដ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
យោងតាមរបាយការណ៍របស់ស្នងការខេត្ដបាត់ដំបង បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនជនដៃដល់ក្នុងករណីឃាតកម្ម ដែ លបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយបន្ទាប់ពីបានឃាត់ខ្លួនធ្វើការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥៖០០ នាទីរសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ ដំបង មានករណីឃាត់កម្មបាញ់សម្លាប់បណ្ដាលឱ្យស្ត្រី ០២នាក់ បាត់បង់ជីវិតនៅនឹងកន្លែង រួមមាន ឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាប្រពន្ធជនបង្ក) និងឈ្មោះ នេត ដានី ភេ ទ ស្រី អាយុ៣៥ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក) ពេលធ្វើសកម្មភាពរួចជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។
ទទួលបានព័ត៌មាននេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន គរបាលជាតិ និងដឹកនាំបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអន្តរាគមន៍បង្ការ-បង្ក្រាបមាន នាយការិយាល័យក្នុងផែន ព្រមទាំងកម្លាំងនគរបាលទាំង១៤ក្រុង ស្រុក ចេញធ្វើសកម្មភាពភ្លាមៗរហូតឃាត់ខ្លួនជនបង្កបាននៅស្រុកកំរៀងខេត្តបាត់ដំបង នាវេលាម៉ោង ១៦និង ៤០ នាទីថ្ងៃដែល នោះគឺឈ្មោះ ឈុន ពៅ ហៅ អូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនគេពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរង គ្រោះទាំង០២នាក់ប្រាកដមែន ដោយផ្ដើមចេញពីភ្លើ-ងប្រចណ្ឌរវាងប្រពន្ធខ្លួននិងបុរសម្នាក់ និងមានកំ-ហឹ-ងជា មួយស្រ្តីជាមិត្តភក្តិប្រពន្ធផងក៏ (បាញ់មិត្តភក្តិប្រពន្ធមុន ដោយយ ល់ថានារីរងគ្រោះរូបនេះតែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែក បំបាក់គ្រួសារបន្ទាប់មកទើបបាញ់ប្រពន្ធខ្លួនជាក្រោយ) មុនពេលបើក រ ថយន្តគេចខ្លួនហើយចំពោះអាវុធខ្លីដែលធ្វើសកម្មភាពនេះគេប្រាប់ថាបានទិញពីប្រទេសថៃយូរដែរហើយ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន៖ អាវុធធខ្លី០១ដើម ម៉ាក SIG SAU ER P365 ពណ៌ខ្មៅ បង់ ០២ និងគ្រា ប់ ១៥គ្រាប់ ព្រមទាំងរថយន្ត ០១គ្រឿ ង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 2K-4545៕



















