* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា និងក្រុមបាល់ទាត់ធនាគារ ARDB នឹងត្រូវប្រកួតមិត្តភាពនៅល្ងាចថ្ងៃសុក្រស្អែកនេះ

26-11-2026 19:02

(ភ្នំពេញ)៖ ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media Football) និងក្រុមបាល់ទាត់ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាព នៅលើវាលស្មៅនៃតារាងបាល់ទាត់សុខៈ ជាលើកដំបូង នាម៉ោង ៦ដល់ម៉ោង៨យប់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសរឹតចំណងមិត្តភាព។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ហើយ​មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, អង្គភាពប្រតិកម្មរហ័ស, ទូរទស្សន៍ជាតិកម្ពុជា (TVK) , ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ជាដើម។

សូមជម្រាបថា នេះជាការប្រកួតមិត្តភាពលើកទី៤​ របស់ក្រុមសារព័ត៌មានកម្ពុជា បន្ទាប់ពីប្រកួតមិត្តភាពចំនួនពីរលើកជាមួយ ក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា និង១លើកជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដូចលើកមុនៗដែរ​ការ​ប្រកួតមិត្តភាពនេះ មិន​ផ្តោតខ្លាំង​ទៅលើលទ្ធផល​នោះទេ ប៉ុន្តែ​ការជួបគ្នា​នៅលើ​វាលស្មៅ​ ដើម្បី​​រឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងស្ថាប័នផ្សេងៗ ឱ្យកាន់តែ​ស៊ីជម្រៅថែម​ទៀត បន្ថែម​ទៅលើ​ទំនាក់​ទំនង​តាម​រយៈការ​បំពេញការងារ​កន្លងមក។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា ​សូម​អរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលតែងតែចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានា របស់ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា៕⁩