* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រសួងការងារ និងស្ថាប័នអប់រំលំដាប់អន្តរជាតិ Pearson BTEC ពង្រឹងកិច្ចសហប្រតិបត្តិការទទួលស្គាល់ក្របខ័ណ្ឌគុណវុឌ្ឍិ និងការបណ្តុះបណ្តាលជំនាញ TVET តាមស្តង់ដាអន្តរជាតិ

26-11-2026 19:36

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងលោកស្រី Janice Phung អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Pearson BTEC នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលពាក់ព័ន្ធនឹងក្របខ័ណ្ឌគុណវុឌ្ឍិ និងការទទួលស្គាល់គុណវុឌ្ឍិនៅកម្ពុជា ជាពិសេសលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ប៉ិច បូឡែន, លោកស្រី Janice Phung និងគណៈប្រតិភូនៃ Pearson BTEC ដែលជាស្ថាប័នអប់រំអន្តរជាតិ។ ឯកឧត្តមបានកោតសរសើរចំពោះឆន្ទៈរបស់ភាគីទាំងពីរក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា តាមរយៈ BTEC ដែលជាប្រព័ន្ធគុណវុឌ្ឍិផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដែលរួមបញ្ចូលចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីជួយសិក្ខាកាមត្រៀមលក្ខណៈសម្រាប់ការបន្តការសិក្សា ការចូលបម្រើការងារ និងការអភិវឌ្ឍអាជីព។

លោកបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាព និងសមត្ថភាពឆ្លើយតបរបស់ប្រព័ន្ធ TVET នៅកម្ពុជាទៅនឹងតម្រូវការទីផ្សារការងារ ព្រមទាំងការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងមានគោលបំណងប្រែក្លាយ TVET ឱ្យទៅជាជម្រើសសិក្សាដែលមានគុណភាព និងតម្លៃស្មើនឹងការអប់រំទូទៅ ដោយផ្តោតលើជំនាញអនុវត្តជាក់ស្តែង ស្តង់ដាអន្តរជាតិ និងឱកាសការងារ។ ហេតុនេះ ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការភ្ជាប់គុណវុឌ្ឍិ BTEC ទៅនឹងប្រព័ន្ធទទួលស្គាល់ជំនាញនៅកម្ពុជា។

ជាមួយនឹងការបង្ហាញពីប្រវត្តិ និងផែនការយុទ្ធសាស្រ្តក្នុងការអប់រំរបស់ Pearson BTEC និង WEG ភាគីទាំងពីរបានពិភាក្សាគ្នាលើក្របខ័ណ្ឌ និងស្តង់ដាគុណវុឌ្ឍិ BTEC ដែលមានប្រភពដើមពីចក្រភពអង់គ្លេស, ការទទួលស្គាល់គុណវុឌ្ឍិ និងសមមូលភាពនៅកម្ពុជា, ការធានាគុណភាព និងការវាយតម្លៃ ព្រមទាំងការពាក់ព័ន្ធទៅនឹងទីផ្សារការងាររបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាដៃគូនេះ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយ Pearson BTEC និង WEG នឹងផ្តោតសំខាន់ទាំងលើការទទួលស្គាល់គុណវុឌ្ឍិ និងការពង្រីកបន្ថែមលើការអភិវឌ្ឍស្ថាប័ន ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ព្រមទាំងភាពជាដៃគូអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ លោក ប៉ិច បូឡែន និងលោកស្រី Janice Phung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សា ការគាំទ្រ និងការផ្តល់អនុសាសន៍ដ៏មានតម្លៃចំពោះកម្មវិធីសិក្សារបស់ខ្លួន ក៏ដូចជាលទ្ធភាពនៃការផ្ទេរក្រេឌីតនៃកម្មវិធីសិក្សា Pearson ដែលនឹងផ្តល់នូវគុណវុឌ្ឍិទាំងក្នុងក្របខ័ណ្ឌជាតិ និងប្រព័ន្ធគុណវុឌ្ឍិអន្តរជាតិរបស់ Pearson នៅក្នុងការជួយលើកកម្ពស់ឱកាសការងារទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់យុវជនកាន់តែច្រើនក្នុងរយៈពេលខ្លី និងទទួលបានប្រាក់ចំណូលកាន់តែឆាប់រហ័ស៕