* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ

26-11-2026 21:24

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ដំបូន្មានដល់យុវជនខ្មែរ ដែលជាប់ឈ្មោះចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ឥរិយាបថថ្លៃថ្នូរជាខ្មែរ ជាពិសេសមិនត្រូវឆ្មើងឆ្មៃនោះឡើយ។

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជន​នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ណែនាំ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយជាថ្មីក្នុងការជួបជាមួយប្រតិភូយុវជននាពេលនេះ។ សម្ដេច​តេជោ បានរំលឹកអំពីអតីតកាលនៅពេលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី សម្ដេច ក៏តែងតែជួបជា​មួយ​ប្រតិភូយុវជនកម្ពុជាហើយមកដល់ពេលនេះ សម្ដេចក៏ទទួលជួបប្រតិភូយុវជនកម្ពុជា នៃកម្មវិធី​នាវា​យុវជន​អាស៊ាន-ជប៉ុន។

សម្ដេចតេជោ បានក្រើនរំលេចបន្ថែម ក៏ដូចជាការផ្តល់ដំបូន្មានមួយចំនួនទៀត ទៅកាន់យុវជនទាំង​អស់ ដែលមានឱកាសក្នុងការចូលរួមកម្មវិធីនោះ ជាតំណាងឱ្យប្រជាជន១៨លាននាក់ ដូច្នេះត្រូវ​ប្រយ័ត្ន​ប្រយែង និងត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរតំណាងឱ្យប្រជាជន ១៨លាននាក់នៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាខ្មែរ និងមិនត្រូវឆ្មើងឆ្មៃនោះទេ។

ផ្ទុយទៅវិញត្រូវបង្ហាញសមត្ថភាព និងសក្ដានុពលយុវជនខ្មែរទៅកាន់បណ្ដាប្រទេសនានា ឱ្យបានល្អ ដើម្បីលើកកិត្យានុភាពជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យក្រុមប្រតិភូយុវជនទាំងអស់​បាន​ទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ៕