* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ក្រសួងទេសចរណ៍ និងដៃគូកូរ៉េ ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត

27-11-2026 09:24

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (Jecheon International Music & Film Festival – JIMFF) នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែង ព្រមទាំងជំរុញការផ្លាស់ប្តូរប្រចាំឆ្នាំលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត រវាងប្រទេសទាំងពីរ។

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក PARK YOUNG KI ប្រធានសាខាសហព័ន្ធសិល្បៈ និងវប្បធម៌កូរ៉េ (Federation of Artistic and Cultural Organizations of Korea – FACO) ប្រចាំក្រុងជេជុន និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពលទីផ្សារទេសចរណ៍កូរ៉េ ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរកូរ៉េជិត៧ម៉ឺននាក់។

ជាការឆ្លើយតប លោក PARK YOUNG KI និងគណៈប្រតិភូ បានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសការប្រើប្រាស់សក្តានុពលនៃសិល្បៈ តន្ត្រី និងភាពយន្ត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍កម្ពុជា តំណាងដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (JIMFF) នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក CHOI IL JUN ប្រធានលេខាធិការដ្ឋានមហោស្រព។

អនុស្សរណៈនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរយៈពេលវែង និងការផ្លាស់ប្តូរប្រចាំឆ្នាំលើវិស័យសិល្បៈទស្សនីយភាព តន្ត្រី ភាពយន្ត និងសិល្បៈសូនរូប ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។ ជាមួយគ្នានេះ លោកបានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕