* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

SpaceX ទទួលបានការអនុម័តឱ្យបាញ់បង្ហោះផ្កាយរណបដល់ទៅ ១ លានគ្រឿង ដើម្បីបង្កើត «មជ្ឈមណ្ឌលទិន្នន័យ AI» លើទីអវកាស

27-11-2026 09:50

(វ៉ាស៊ីនតោន)៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុម័តដោយមានលក្ខខណ្ឌលើផែនការដ៏មានមហិច្ឆតារបស់ក្រុមហ៊ុន SpaceX ក្នុងការបាញ់បង្ហោះផ្កាយរណបរហូតដល់ ១ លានគ្រឿង ក្រោមឈ្មោះគម្រោងថា Starmind ដើម្បីដំណើរការជា មជ្ឈមណ្ឌលទិន្នន័យ (Data Centers) នៅលើទីអវកាស។ ប្រធាន FCC លោក Brendan Carr បានហៅការសម្រេចនេះថាជា «របត់ប្រវត្តិសាស្ត្រលើកដំបូង» ក្នុងយុគសម័យប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) ហើយថែមទាំងបានលើកឡើងថា គម្រោងនេះនឹងជំរុញមនុស្សជាតិឱ្យខិតទៅជិតអរិយធម៌កម្រិតទី២ ដែលអាចទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់បានយ៉ាងពេញលេញ។ ចំណែកស្ថាបនិក SpaceX លោក Elon Musk ក៏បានឆ្លើយតបលើបណ្តាញសង្គម X ថា គម្រោងនេះនឹងក្លាយជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។

ខុសពីបណ្តាញ Starlink ដែលផ្តោតលើការផ្តល់សេវាអ៊ីនធឺណិតមកកាន់ផែនដី ផ្កាយរណប Starmind ត្រូវបានរចនាឡើងជា ម៉ូឌុលគណនាកុំព្យូទ័រលើគន្លងតារាវិថី ដើម្បីដោះស្រាយតម្រូវការថាមពលគណនា AI ដែលកំពុងកើនឡើងយ៉ាងគំហុក។ ផ្កាយរណបទាំងនេះនឹងធ្វើប្រតិបត្តិការនៅរយៈកម្ពស់ចន្លោះពី ៥០០ ទៅ ១,០០២ គីឡូម៉ែត្រ ពីលើផ្ទៃផែនដី (ទាបជាងសំណើដើមរបស់ SpaceX ដែលសុំដល់កម្ពស់ ២,០០០ គីឡូម៉ែត្រ) ដោយប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីផលិតថាមពលផ្គត់ផ្គង់ដល់ការគណនាទិន្នន័យដ៏ធំសម្បើម។

សម្រាប់ការបញ្ជូនទិន្នន័យ ផ្កាយរណប Starmind នឹងទំនាក់ទំនងគ្នាទៅវិញទៅមក និងភ្ជាប់ជាមួយបណ្តាញ Starlink ដែលមានស្រាប់ តាមរយៈ កាំរស្មីឡាស៊ែរ ជាចម្បង ហើយបញ្ជូនលទ្ធផលដែលគណនារួចត្រឡប់មកផែនដីវិញ ខណៈរលកសញ្ញាវិទ្យុ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែជាប្រព័ន្ធបម្រុង និងសម្រាប់ការគ្រប់គ្រងក្នុងគ្រាអាសន្នប៉ុណ្ណោះ។

យោងតាមសេចក្តីសម្រេចផ្លូវការលេខ DA 26-1273 របស់ FCC អាជ្ញាប័ណ្ណនេះបានភ្ជាប់មកជាមួយកាលកំណត់ យ៉ាងតឹងរ៉ឹងដែល SpaceX ត្រូវតែសម្រេចឱ្យបាន ពុំដូច្នោះទេអាជ្ញាប័ណ្ណនឹងត្រូវទុកជាមោឃៈ។ SpaceX ត្រូវបាញ់បង្ហោះផ្កាយរណបដំណើរការដំបូងឱ្យបានត្រឹម ខែវិច្ឆិកា ឆ្នាំ២០៣៣ ត្រូវបង្ហោះឱ្យបាន ១០% ស្នើនឹង ១០០,០០០ គ្រឿង ត្រឹម ខែវិច្ឆិកា ឆ្នាំ២០៣៥, សម្រេចឱ្យបាន ៥០% ស្នើនឹង ៥០០,០០០ គ្រឿង ត្រឹម ខែវិច្ឆិកា ឆ្នាំ២០៣៨ និងបញ្ចប់បណ្តាញទាំងមូលត្រឹម ខែវិច្ឆិកា ឆ្នាំ២០៤០។

ទោះជាយ៉ាងណា អ្នកជំនាញបច្ចេកវិទ្យា និងច្បាប់អវកាសបានកត់សម្គាល់ថា តួលេខ ១ លានគ្រឿងនេះ គឺជាការកំណត់ពិដានអតិបរមាផ្នែកច្បាប់ប៉ុណ្ណោះ មិនមែនមានន័យថា SpaceX នឹងបាញ់បង្ហោះគ្រប់ចំនួននេះទាំងអស់នោះទេ។ ជាក់ស្តែង កន្លងមក SpaceX ធ្លាប់ទទួលបានសិទ្ធិបាញ់បង្ហោះ Starlink រហូតដល់ ៤២,០០០ គ្រឿង ប៉ុន្តែមកទល់ពេលនេះទើបតែមានផ្កាយរណបជាង ១១,០០០ គ្រឿងប៉ុណ្ណោះកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី។ ភាពជោគជ័យនៃគម្រោង Starmind ពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតាមរយៈយានអវកាសយក្ស Starship ដែលអាចប្រើប្រាស់ឡើងវិញបាន។

ទោះបីជាមជ្ឈមណ្ឌលទិន្នន័យលើទីអវកាសអាចជួយកាត់បន្ថយសម្ពាធលើបណ្តាញអគ្គិសនី និងការប្រើប្រាស់ទឹកដ៏មហាសាលរបស់មជ្ឈមណ្ឌលទិន្នន័យនៅលើផែនដីក៏ដោយ ក៏គម្រោងនេះនៅប្រឈមនឹងបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុដ៏ធំសម្បើម ជាពិសេសគឺ បញ្ហាបញ្ចុះកម្ដៅបន្ទះឈីប នៅក្នុងលំហអវកាសដែលគ្មានខ្យល់សម្រាប់បញ្ចេញកម្ដៅ ព្រមទាំងការចំណាយលើការផលិតផ្កាយរណបខ្នាតយក្សដែលមានទំហំស្លាបស្រូបពន្លឺព្រះអាទិត្យដល់ទៅ ៧៥ ម៉ែត្រ។

មុនការអនុម័តនេះ ដៃគូប្រកួតប្រជែងធំៗរួមមានក្រុមហ៊ុន Amazon (គម្រោង Leo / Kuiper), Viasat និង សមាគមតារាសាស្ត្រអាមេរិក បានដាក់ញត្តិជំទាស់យ៉ាងខ្លាំង ដោយលើកឡើងពីក្តីបារម្ភអំពីការកកស្ទះគន្លងតារាវិថី ហានិភ័យនៃសំរាមអវកាស ការរំខានរលកសញ្ញា និងផលប៉ះពាល់ដល់ការសង្កេតតារាសាស្ត្រ។ ឆ្លើយតបនឹងក្តីបារម្ភនេះ FCC បានសម្រេចអនុម័តផែនការគ្រប់គ្រងសំរាមអវកាសរបស់ SpaceX តែចំពោះផ្កាយរណបដែលហោះនៅរយៈកម្ពស់ ក្រោម ៦០០ គីឡូម៉ែត្រ ប៉ុណ្ណោះ ចំណែកផ្កាយរណបដែលហោះនៅរយៈកម្ពស់លើស ៦០០ គីឡូម៉ែត្រ SpaceX ត្រូវដាក់ឯកសារបច្ចេកទេសបន្ថែមដើម្បីទទួលបានការអនុញ្ញាតជាមុនសិន៕