* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩, ការយកឆ្នាំ២០២៩ ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» (Video inside)

27-11-2026 10:48

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានពន្យល់ឡើងវិញអំពីផែនការរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ខណៈផែនការនេះបានកំណត់នៅឆ្នាំ២០២៤ ដោយដាក់នូវជម្រើសពីរ ក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៩។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាពេលនោះក៏បានសម្រេចយកនូវជម្រើសឆ្នាំ២០២៩ ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី»។

បើតាមប្រសាសន៍របស់សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ជាមួយភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច។ ខណៈកម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានជម្រើសពីរនៅឆ្នាំ២០២៤ ក្រោយពីការវាយតម្លៃឲ្យកម្ពុជាអាចចាកចេញបាន ពេលនោះបានលើកជម្រើសពីរ ជម្រើសទី១ បីឆ្នាំនៅចុងឆ្នាំ២០២៧ ជម្រើសទី២ ប្រាំឆ្នាំនៅឆ្នាំ២០២៩។ ក្រោយពីការសិក្សាម្មត់ចត់របស់គណៈកម្មាធិការជំនាញ ជាមួយដៃគូ យើងសម្រេចចិត្តយករយៈពេល៥ឆ្នាំ។ មូលហេតុសាមញ្ញទេ អត់ចង់ល្អមើល ហើយអត់ល្អស៉ីនោះទេ ពាក្យខ្មែថា ចង់បានទាំងល្អមើល និងល្អស៉ី»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយប្រទេសឡាវ ដែលបានចាកចេញពីប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ពោលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ។ ការចាកចេញរបស់ឡាវ ក៏បានបន្សល់នូវចម្ងល់មួយចំនួនដែលចោទសួរសម្រាប់ប្រទេសកម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវតែត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីរត់ទៅប្រកួតប្រជែងក្នុងបរិបថថ្មី ខណៈដែលនៅជាប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវទទួលបានការអនុគ្រោះមួយចំនួន ប៉ុន្ដែការចឆកចេញនេះគឺត្រូវពង្រឹងខ្លួនឯងរងឹមាំ។

សូមជម្រាបថា ប្រទេសអភិវឌ្ឍន៍តិចតួច (ជាភាសាអង់គ្លេស៖ Least Developed Countries ឬកាត់ថា LDCs) គឺជាចំណាត់ថ្នាក់ផ្លូវការមួយដែលកំណត់ដោយអង្គការសហប្រជាជាតិ (UN) សម្រាប់សំដៅទៅលើបណ្តាប្រទេសដែលមានកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាបបំផុត និងងាយរងគ្រោះបំផុតក្នុងពិភពលោក។

ដើម្បីកំណត់ថាប្រទេសមួយស្ថិតក្នុងក្រុម LDCs ឬអត់ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់ UN (CDP) ពិនិត្យលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៣៖ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗ (GNI per capita), សន្ទស្សន៍ទ្រព្យសកម្មមនុស្ស (Human Assets Index - HAI) និងសន្ទស្សន៍ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (Economic and Environmental Vulnerability Index - EVI)៕