* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

យុវតីកាយឫទ្ធិនារីកម្ពុជា អំពាវនាវឱ្យយុវជនកាត់បន្ថយគ្រឿងផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែម (Video inside)

27-11-2026 12:06

(ភ្នំពេញ)៖ យុវតីស្ម័គ្រចិត្ត និងសមាជិកាសកម្មមកពីសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្ដាល បានគូសបញ្ជាក់ថា ការយល់ដឹង និងការអនុវត្តផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែម ដែលកំពុងកើនឡើង និងបង្កផលប៉ះពាល់ដល់សុខភាព គ្រួសារ និងសេដ្ឋកិច្ចសង្គម។

បន្ទាប់ពីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការបញ្ជ្រាបការយល់ដឹងពីជំងឺទឹកនោមផ្អែម» យុវតី សុដ្ឋា ធីនីកា យុវតីស្ម័គ្រចិត្តនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះផ្ដល់ផលប្រយោជន៍ធំធេង ក្នុងការជួយឱ្យយុវជនយល់កាន់តែច្បាស់ពីគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម។ កញ្ញាបន្តថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមកំពុងកើនឡើងទ្វេដង ហើយទោះបីជាជំងឺនេះមិនងាយបណ្ដាលឱ្យស្លាប់ភ្លាមៗ និងអាចរស់បានយូរក៏ពិតមែន ប៉ុន្តែវាជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។

យុវតី សុដ្ឋា ធីនីកា បានបន្ថែមថា ទោះបីជាមានការផ្សព្វផ្សាយ ការណែនាំ ការប្ដេជ្ញា ឬយុទ្ធនាការយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចបានជោគជ័យឡើយ បើបុគ្គលម្នាក់ៗមិនព្រមអនុវត្ត និងមិនស្ដាប់តាមការណែនាំ។ យុវតីរូបនេះបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមយើងជាយុវជន ប្រៀបដូចជាសសរទ្រូងរបស់ប្រទេសជាតិ... យើងត្រូវដឹងថាជំងឺទឹកនោមផ្អែមវាកាចសាហាវ ទោះបីជាវាស្ងៀមស្ងាត់មែន ប៉ុន្តែវាអាចប៉ះពាល់ដល់អាយុជីវិតរបស់យើង អាចកាត់អវយវៈជាដើម។ ដូច្នេះ ក្នុងនាមជាយុវជន យើងត្រូវតែប្រកាន់ខ្ជាប់ ហើយស្ដាប់តាមការណែនាំ ជាពិសេសគឺអនុវត្តខ្លួនឯង និងប្ដេជ្ញាខ្លួនឯង...»។

ស្របគ្នានេះដែរ យុវតី ឡាយ គីមឡាង សមាជិកាសកម្មក្រុមកាយឫទ្ធិនារី សាខាខេត្តកណ្ដាល បានលើកឡើងថា សិក្ខាសាលានេះមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យដឹងពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមមកលើជីវភាពរស់នៅ។ កញ្ញាបានកត់សម្គាល់ថា ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលមានលក្ខណៈស្ងៀមស្ងាត់ ប៉ុន្តែគ្រោះថ្នាក់ខ្លាំងដល់សុខភាព ហើយបើពលរដ្ឋឈឺ នឹងប៉ះពាល់ដល់ក្រុមគ្រួសារ និងជីវភាពសេដ្ឋកិច្ចសង្គម។

យុវតី ឡាយ គីមឡាង បានស្នើឱ្យមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស ជាពិសេសដល់កុមារ និងយុវវ័យ ព្រោះការទទួលទានគ្រឿងផ្អែម និងភេសជ្ជៈប៉ូវកម្លាំងផ្អែមៗតាំងពីវ័យក្មេង អាចធ្វើឱ្យពួកគេប្រឈមនឹងជំងឺទឹកនោមផ្អែមនៅវ័យយុវវ័យ បាត់បង់សមត្ថភាពធ្វើការ និងក្លាយជាបន្ទុករបស់គ្រួសារ និងសង្គមជាតិ។

កញ្ញាក៏បានលើកឡើងពីគម្រោងសុខភាព និងសុវត្ថិភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចែករំលែកចំណេះដឹងដល់កុមារី និងយុវតី ជុំវិញផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព។

យុវតីរូបនេះក៏បានអំពាវនាវដល់យុវជន និងអ្នកចូលរួម កុំគ្រាន់តែផ្សព្វផ្សាយដោយគ្មានការអនុវត្តជាក់ស្ដែង ដោយលើកឡើងថា «ក្នុងការផ្សព្វផ្សាយ ប្រសិនបើយើងតែងតែផ្សព្វផ្សាយ បើយើងមិនអនុវត្តទេ គឺការចែករំលែកនោះស្មើនឹងសូន្យ។ ដូច្នេះ គួរតែចែករំលែក ក៏ដូចជាអនុវត្តផ្ទាល់ខ្លួនរបស់ខ្លួនឯង ដើម្បីទទួលបានជោគជ័យ ហើយនិងចែករំលែកបន្តពីមិត្តភក្ដិ ក៏ដូចជានៅក្នុងក្រុមគ្រួសារ រហូតដល់សង្គម»។

យុវតីទាំងពីររូប បានឯកភាពគ្នាថា ការជៀសវាងអាហារផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ផ្សារភ្ជាប់នឹងការធ្វើជាគំរូអនុវត្តផ្ទាល់ខ្លួន គឺជាជំហានដ៏សំខាន់ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន លើកកម្ពស់សុខុមាលភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ៕