* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ ក្នុងឱកាសនៃខួបលើកទី៥១ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

27-11-2026 12:50

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងជាអគ្គលេខាធិការ បក្សបដិវត្តន៍ប្រជាជនឡាវ ក្នុងឱកាសខួបលើកទី៥១ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២ ខែធ្នូ ខាងមុខនេះ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ និងការរក្សាបាននូវកេរ្តិ៍ឈ្មោះទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាសក្ខីភាពនៃកិច្ចខិតខំ ប្រឹងប្រែង និងពលិកម្មដ៏មោះមុតរបស់ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងភាពធន់ ការប្តេជ្ញាចិត្ត និងសហថាមពលរបស់ប្រជាជនឡាវ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារបែបនេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរ-សាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម និងប្រជាជនឡាវជាទីរាប់អាន ក្នុងឱកាសនៃខួប លើកទី៥១ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឱកាសដ៏ឧត្តុង្គឧត្តមនេះ គឺជាការរំលឹកឡើងវិញនូវសមិទ្ធផលដ៏ធំធេងរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងការកសាងប្រទេសមួយដ៏រឹងមាំ និងឯករាជ្យ។ កំណើនសេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ និងការរក្សាបាននូវកេរ្តិ៍ឈ្មោះទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាសក្ខីភាពនៃកិច្ចខិតខំ ប្រឹងប្រែង និងពលិកម្មដ៏មោះមុតរបស់ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងភាពធន់ ការប្តេជ្ញាចិត្ត និងសហថាមពលរបស់ប្រជាជនឡាវ។

ឆ្នាំនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតនៃទំនាក់ទំនងការទូតរបស់យើងផងដែរ។ ខ្ញុំសូមឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែងរបស់យើង ដើម្បីផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសយើង ទាំងពីរ និងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅក្នុង តំបន់ និងពិភពលោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានដ៏មានតម្លៃរបស់ឯកឧត្តម នៅកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីងភ្នំពេញ និងជំនួបទ្វេភាគីរបស់យើង នឹងជាកម្លាំងជំរុញថ្មីសម្រាប់ ទិសដៅអនាគតនៃកិច្ចសហការប្រកបដោយផ្លែផ្ការបស់យើងទាំងពីរ។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ និងជូនពរប្រជាជននៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបាននូវសុខុមាលភាព និងវិបុលភាពយូរអង្វែង»៕