* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

លោក សំ សិទ្ធិសេរី ធ្វើបទបង្ហាញស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅកម្ពុជា ក្នុងសន្និសីទថ្នាក់តំបន់លើកទី១០ នៅប្រទេសកូរ៉េ

27-11-2026 13:04

(កូរ៉េ)៖ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN DESA) បានសហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសន្និសីទថ្នាក់តំបន់លើកទី១០ ក្រោមប្រធានបទ «អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិវត្តកម្មបញ្ញាសិប្បនិម្មិត៖ ការពង្រឹងស្ថាប័នសាធារណៈឡើងវិញ តាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនសកម្មភាពឆ្ពោះទៅរករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងតំណាងស្ថាប័នស្រាវជ្រាវសរុប ១៧៤រូប មកពី ២៥ប្រទេស នៅមជ្ឈមណ្ឌល Songdo Convensia ទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ។

សន្និសីទនេះ មានគោលបំណងពង្រឹងស្ថាប័នសាធារណៈ តាមរយៈកិច្ចសន្ទនាគោលនយោបាយ ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍសមត្ថភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្វែងយល់ពីរបៀបដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ អាចជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងនោះ កិច្ចពិភាក្សារួមមាន៖
- អភិបាលកិច្ចបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មស្ថាប័នសាធារណៈ
- ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងភាពត្រៀមខ្លួនរបស់ស្ថាប័ន
- គណនេយ្យភាព និងការត្រួតពិនិត្យដោយមនុស្សលើប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលអាចធ្វើសកម្មភាពដោយស្វ័យភាព
- ការស្វែងយល់អំពីបច្ចេកវិទ្យាកង់ទិច
- ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង
- អភិបាលកិច្ចទិន្នន័យ សមត្ថភាពស្ថាប័ន និងការកាត់បន្ថយគម្លាតនៃការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត៕