* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

លោក Kenichi Ogura អ្នកបង្កើតមាតិកាដ៏ល្បីរបស់ជប៉ុន ប្តេជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនជប៉ុន

27-11-2026 13:23

(ភ្នំពេញ)៖ លោក Kenichi Ogura នាយកវិទ្យាស្ថានស្រាវជ្រាវ ITOMOS និងជាអ្នកបង្កើតមាតិកា (Content Creator) ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញផ្សព្វផ្សាយ និងមាតិកាឌីជីថលរបស់លោក ដើម្បីជំរុញការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក Kenichi Ogura និងតំណាងក្រុមហ៊ុន JTI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន តាមរយៈបណ្តាញផ្សព្វផ្សាយ និងមាតិកាឌីជីថល នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោក Kenichi Ogura បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពល និងបទពិសោធទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាជនជប៉ុន តាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ និងបណ្តាញផ្សព្វផ្សាយផ្លូវការរបស់លោក ដែលមានអ្នកតាមដានរាប់លាននាក់ ដើម្បីជំរុញឱ្យប្រជាជនជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមរបស់លោក Kenichi Ogura និងក្រុមហ៊ុន JTI ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងលើកកម្ពស់កិត្តិនាមកម្ពុជានៅទីផ្សារជប៉ុន។ លោករដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា រួមមាន តំបន់បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលនៅមិនទាន់ទទួលបានការផ្សព្វផ្សាយទូលំទូលាយនៅទីផ្សារជប៉ុននៅឡើយ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យលោក Kenichi Ogura ជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សន្តិសុខ និងសង្គមពិតនៅកម្ពុជា ជាពិសេសកត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលលោកបានជួបប្រទះក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជន និងវិនិយោគិនជប៉ុន ក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ ក្រសួងទេសចរណ៍បានបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ ITOMOS ក្នុងការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់អ្នកបង្កើតមាតិកា និងដៃគូពាក់ព័ន្ធ ដើម្បីស្វែងយល់ពីគោលដៅ និងផលិតផលទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ក្រៅពីតំបន់អង្គរវត្ត ព្រមទាំងពិភាក្សាអំពីលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ផងដែរ។

សូមជម្រាបថា លោក Kenichi Ogura ជាអតីតនិពន្ធនាយកទស្សនាវដ្តី President ដែលជាទស្សនាវដ្តីធុរកិច្ចឈានមុខគេមួយនៅប្រទេសជប៉ុន និងបច្ចុប្បន្នជានាយកវិទ្យាស្ថានស្រាវជ្រាវ ITOMOS។ លោកធ្លាប់បានសម្ភាសឥស្សរជនល្បីៗជាង២០០រូប មកពីប្រទេសជប៉ុន និងជុំវិញពិភពលោក រួមមាន អតីតនាយករដ្ឋមន្ត្រីជប៉ុន និងមហាសេដ្ឋីល្បីៗដូចជា លោក Kazuo Inamori និងលោក Warren Buffett ជាដើម៕