* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

អ្នកវិនិយោគក្នុងស្រុកម្ចាស់យានដ្ឋាន ចាងវួច នៅក្រុងកំពត បង្ហាញសមត្ថភាពផលិតនាវា និងអូប័រល្បឿនលឿនគ្រប់ខ្នាត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសការនាំចូល (Video inside)

27-11-2026 14:41

(កំពត)៖ អ្នកវិនិយោគក្នុងស្រុកជាម្ចាស់ យានដ្ឋាន «ចាងវួច» ដែលមានទីតាំងស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បាននិងកំពុងបង្ហាញពីសក្តានុពលខ្ពស់លើវិស័យ ឧស្សាហកម្មកែច្នៃ និងផលិតកម្មក្នុងស្រុក តាមរយៈការផលិតនាវា និងអូប័រល្បឿនលឿនគ្រប់ខ្នាត។

លោកស្រី ចាង វួច ម្ចាស់យានដ្ឋាន ចាងវួច បានឲ្យដឹងថា យានដ្ឋានរបស់លោកស្រីផលិតនាវា និងអូប័រល្បឿនលឿន មានបទពិសោធន៍យូរឆ្នាំណាស់មកហើយ ដែលការផលិតទាំងអស់ប្រកបដោយគុណភាព និងស្តង់ដារបច្ចេកទេសរឹងមាំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សាក្នុងស្រុក និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលពីបរទេស ស្របពេលដែលរាជរដ្ឋាភិបាលជំរុញលើកកម្ពស់ស្នាដៃក្នុងស្រុក។

ការបោះជំហានយ៉ាងសកម្មរបស់យានដ្ឋានក្នុងស្រុកមួយនេះ បានផ្តល់នូវជម្រើសដ៏សម្បូរបែប និងគួរឲ្យទុកចិត្ត សម្រាប់បម្រើឲ្យវិស័យទេសចរណ៍ផ្លូវទឹក ការដឹកជញ្ជូន និងការងារសង្គ្រោះនានា។

លោកស្រីម្ចាស់យានដ្ឋាន បានបន្ដថា អូប័រ និងនាវាដែលត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ មានភាពរឹងមាំ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ព្រមទាំងមានតម្លៃល្អជាងការបញ្ជាទិញពីក្រៅប្រទេស។

ដោយឡែក សម្រាប់នាវាខ្នាតធំដែលទើបបញ្ចប់ការផលិតនាពេលនេះ គឺផ្គត់ផ្គង់ជូនក្រុមហ៊ុនវីរៈប៊ុនថាំរបស់អ្នកឧកញ៉ា ស៊ូ វីរៈ សម្រាប់ដឹកភ្ញៀវទេសចរពីខេត្តព្រះសីហនុ ទៅតាមបណ្ដាកោះដែលជាគោលដៅទេសចរណ៍។ នាវានេះ អាចផ្ទុកភ្ញៀវបានជាង១០០នាក់ ដោយបំពាក់ជាមួយបច្ចេកវិទ្យាទំនើប ប្រកបដោយសុវត្ថិភាព និងមានផាសុកភាពសម្រាប់ការធ្វើដំណើរ។

យានដ្ឋាន ចាងវួច ក្រៅពីផលិតនាវាទេសចរណ៍ខ្នាតហើយនោះ ក៏មានសមត្ថភាពអាចផលិតអូប័រសង្គ្រោះ អូប័រប្រដេញ អូប័រពន្លត់អគ្គិភ័យ និងអូប័រច្រើនប្រភេទច្រើនខ្នាតទៀតតាមតម្រូវការ និងការចង់បានរបស់អតិថិជន។

សូមជម្រាបថា គំនិតច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពផលិតរបស់យានដ្ឋាន ចាងវួច មិនត្រឹមតែជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយក្នុងការលើកស្ទួយផលិតផលជាតិ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំស្របតាមគោលនយោបាយលើកកម្ពស់សហគ្រាសក្នុងស្រុក។

អតិថិជនដែលមានតម្រូវការទិញ ឬកម្មង់ក្នុងការផលិតនាវា អូប័រល្បឿនលឿនគ្រប់ប្រភេទអាចទំនាក់ទំនងយានដ្ឋាន ចាងវួច តាមលេខទូរស័ព្ទ 0977272565/ 0975132333៕