* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការរួមចំណែករបស់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំង គឺជាកម្លាំងដ៏សំខាន់ក្នុងភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា

27-11-2026 15:12

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះយុវជនស្ម័គ្រចិត្ត ដែលជាមន្ត្រីរាជការ និងនិស្សិតជំនាញភាសាបារាំង ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញ ចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងសម្របសម្រួលការងារ ជាមួយអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនានា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

ការថ្លែងអំណរគុណនេះធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសដែលលោលរដ្ឋមន្ត្រី អញ្ជើញប្រគល់លិខិតថ្លែងអំណរគុណជូនដល់យុវជនស្ម័គ្រចិត្តចំនួន៣២រូប ដែលមានជំនាញភាសាបារាំង ដើម្បីជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេក្នុងការគាំទ្រដល់បេសកកម្មរបស់អនុគណៈកម្មការទី៣។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះឱ្យទទួលបានជោគជ័យ មិនអាចពឹងផ្អែកលើកម្លាំងរបស់ស្ថាប័ន ឬបុគ្គលណាមួយតែម្នាក់ឯងបានឡើយ ប៉ុន្តែត្រូវការការចូលរួម កិច្ចសហការ និងការទទួលខុសត្រូវរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិកអនុគណៈកម្មការទី៣ និងយុវជនស្ម័គ្រចិត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភាពជោគជ័យនេះមិនមែនជាសមិទ្ធផលរបស់បុគ្គល ឬស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាមោទនភាព និងជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលជាអ្នកដឹកនាំ និងសម្របសម្រួលការងារ ក្រសួង ស្ថាប័ន និងគ្រប់អង្គភាពពាក់ព័ន្ធជាអ្នកអនុវត្ត និងចូលរួម រីឯប្រជាពលរដ្ឋ និងយុវជនស្ម័គ្រចិត្តក៏បានចូលរួមចំណែកតាមតួនាទី និងសមត្ថភាពរៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញពីសមត្ថភាព និងភាពម្ចាស់ការរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ជំនាញភាសាបារាំង សមត្ថភាពទំនាក់ទំនង និងស្មារតីស្ម័គ្រចិត្តរបស់យុវជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលទំនាក់ទំនង ការបកប្រែ និងការផ្តល់ជំនួយដល់ប្រតិភូ អ្នកសារព័ត៌មាន និងភ្ញៀវអន្តរជាតិ ព្រមទាំងគាំទ្រដល់សកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងការងារព័ត៌មាន និងផ្សព្វផ្សាយ។ ការចូលរួមរបស់ពួកគេមិនត្រឹមតែជាការប្រើប្រាស់ចំណេះដឹង និងជំនាញដែលបានសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសមត្ថភាព សក្តានុពល សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់យុវជនកម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មជាតិ។

លោលរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងទៀតថា យុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាអ្នកតំណាងឱ្យស្នាមញញឹម បដិសណ្ឋារកិច្ច និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ រាល់ការជួយសម្របសម្រួល ការបកប្រែ ការណែនាំ និងការទទួលស្វាគមន៍ដោយភាពកក់ក្តៅរបស់យុវជន បានរួមចំណែកបង្កើតចំណាប់អារម្មណ៍ល្អដល់ប្រតិភូ និងភ្ញៀវអន្តរជាតិ ព្រមទាំងជួយផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពភាសាបរទេស ជំនាញទំនាក់ទំនង និងចំណេះដឹងទូទៅ ព្រមទាំងរក្សាស្មារតីស្ម័គ្រចិត្ត ការស្រឡាញ់ជាតិ និងការទទួលខុសត្រូវចំពោះសង្គម។

លោករដ្ឋមន្ត្រីបានចាត់ទុកថា បទពិសោធន៍ដែលយុវជនទទួលបានពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាឱកាសសិក្សាដ៏មានតម្លៃ ដែលនឹងជួយបង្កើនទំនុកចិត្ត ពង្រីកទស្សនវិស័យ និងត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការចូលរួមក្នុងបេសកកម្មសំខាន់ៗរបស់ប្រទេសជាតិនាពេលអនាគត។

ការប្រគល់លិខិតថ្លែងអំណរគុណជូនដល់យុវជនស្ម័គ្រចិត្តទាំង៣២រូបនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារលើកទឹកចិត្តឱ្យយុវជនបន្តប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ ព្រោះយុវជនគឺជាធនធានដ៏សំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

លោកបានគូសបញ្ជាក់ដែរថា ភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាសក្ខីភាពបង្ហាញពីសាមគ្គីភាព កិច្ចសហការ និងសមត្ថភាពរបស់កម្ពុជា ក្នុងការរួមគ្នារៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់។ ជាពិសេស ការចូលរួមរបស់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំង បានបង្ហាញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកទទួលបានឱកាសពីការអភិវឌ្ឍនោះទេ ប៉ុន្តែថែមទាំងជាអ្នកចូលរួមបង្កើតសមិទ្ធផលជាតិ និងជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ៕