* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ពលរដ្ឋ ៤៥គ្រួសារ នៅស្រុកភ្នំស្រួច ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរដ្ឋបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីបានបញ្ចប់ទំនាស់ជាង២០ឆ្នាំ

27-11-2026 15:25

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចឲ្យមន្ត្រីជំនាញសុរិយោដីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលរស់នៅក្នុងភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច លើ៣០ក្បាលដី ក្រោយបញ្ចប់ទំនាស់ដែលអូសបន្លាយជាង២០ឆ្នាំ។​ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បើកកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយ ករណីបណ្តឹងជំទាស់មិនឲ្យចេញបណ្ណកម្មសិទ្ធិ ចំនួន៥៤ក្បាលដី ស្ថិតនៅភូមិចម្ការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។​

លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះដែលនៅមិនទាន់បានទទួលបណ្ណកម្មសិទ្ធិដីធ្លី បន្ទាប់ក្រុមការងារជំនាញសុរិយោដី បានបញ្ចប់ទាំងស្រុង នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ។​ ការដែលនៅមានពលរដ្ឋមិនទាន់ទទួលបានបណ្ណ គឺដោយសារតែដីមួយចំនួននៅមានទំនាស់។​

នាយករងរដ្ឋបាល បានបន្តថា ដើម្បីឲ្យពលរដ្ឋបានបណ្ណកម្មសិទ្ធិគ្រប់គ្នា ប្រធានគណៈកម្មាធិការដោះស្រាយដីធ្លីថ្នាក់ខេត្ត បានជំរុញឲ្យក្រុមការងារពង្រីក និងពន្លឿនការដោះស្រាយវិវាទនៅសេសសល់ ដែលបាននិងកំពុងអូសបន្លាយយូរឆ្នាំតាមគោលនយោបាយឈ្នះ ឈ្នះឲ្យចប់ និងមានតម្លាភាព ប្រសិទ្ធភាព ដោយធ្វើយ៉ាងណាឲ្យពលរដ្ឋអាចកាន់កាប់ និងអាស្រ័យផលបានស្របច្បាប់ ទទួលបានចេញបណ្ណសម្គាល់ ម្ចាស់កម្មសិទ្ធិស្ទើរតែរួចរាល់នៅទូទាំងក្រុង-ស្រុកទាំង៩។

ដោយមើលឃើញពីការជាប់គាំង ក្នុងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានក្រើនរំឭក និងជំរុញឲ្យក្រុមការងារពន្លឿនដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមគោលនយោបាយឈ្នះ ឈ្នះ ដើម្បីឈានទៅបញ្ចប់ទំនាស់ទាំងស្រុងនៅក្នុងក្របខណ្ឌខេត្តទាំងមូល ហើយជាក់ស្តែងគណៈកម្មាធិការថ្នាក់ខេត្ត បានដោះស្រាយបញ្ចប់បានជាបន្តបន្ទាប់។​

លោក ជេត ដុំ បានបញ្ជាក់ថា ករណីទំនាស់រវាងប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ស្មើនឹង៥៤ក្បាលដី និងលោកស្រី យូ អយ ដែលស្ថិតក្នុងភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានកើតឡើងអស់រយៈពេលជាង២០ឆ្នាំ​មកហើយ ដោយដោះស្រាយច្រើនលើក ច្រើនសារនៅតែមិនអាចបញ្ចប់បាន។​ ដីនេះប្រជាពលរដ្ឋបានមករស់នៅ និងអាស្រ័យផល​តាំងពីឆ្នាំ១៩៩២-១៩៩៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានដាំដំណាំ ដុតអុសឡ ប្រកបរបរផ្សេងៗ និងមានការទទួលស្គាល់ពីអាជ្ញាធរ ឃុំ ភូមិ។

ក្រោយមកលោកស្រី យូ អយ បានប្តឹងប្រជាពលរដ្ឋខាងលើថា បានមកតាំងលំនៅ និងអាស្រ័យផលលើដីរបស់ខ្លួនដែលបានទិញនៅអំឡុងឆ្នាំ១៩៩៨-១៩៩៩ លើផ្ទៃដីប្រមាណ១០០០ហិកតា ដោយមានការទទួលស្គាល់ពីអតីតអភិបាលស្រុកភ្នំស្រួច លោក សត្យា វុធ។

​ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារគណៈកម្មាធិការសុរិយោដី ក្រុមការងារបានរកឃើញថាបណ្តឹងជំទាស់៥៤ក្បាលដី របស់លោកស្រី យូ អយ គឺមានវិសាលភាពគ្របដណ្តប់ត្រឹមតែ ២៤ក្បាលដី តែប៉ុណ្ណោះ ដូច្នេះចំពោះ៣០ក្បាលដី ដែលមិនមានការជាប់ពាក់ព័ន្ធ គឺគណៈកម្មាធិការដោះស្រាយវិវាទ សម្រេចកាត់ចេញ និងប្រគល់ជូនពលរដ្ឋ ហើយក្នុងនោះមន្ត្រីជំនាញសុរិយោដី ត្រូវពិនិត្យលទ្ធភាព និងពន្លឿនការចេញប្លង់ជូនពលរដ្ឋឲ្យបានឆាប់រហ័ស ហើយក្នុងករណីភាគីទំនាស់លោកស្រី យូ អយ មិនមានការឯកភាព គឺអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការរដ្ឋលសុរិយោដីថ្នាក់ជាតិបាន។

ដោយឡែក ចំពោះក្បាលដី ចំនួន២៤ក្បាលដី ដែលស្ថិតក្នុងបណ្តឹងជំទាស់ រដ្ឋបាលខេត្តនឹងលើកយកមកបន្តដោះស្រាយក្នុងក្របខ័ណ្ឌគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្តបន្តទៀត៕