* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី៥១ ទិវាប្រកាសឯករាជ្យ និងការចូលជាសមាជិកពេញសិទ្ធិទី១១ នៃ AIPA

27-11-2026 15:45

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវ ម៉ារីយ៉ា ហ្វឺណាន់ដា ឡាយ (Maria Fernanda Lay) ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សហការី និងប្រជាជនទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៥១ ទិវាប្រកាសឯករាជ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលិខិតចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចូលជាផ្លូវការជាសមាជិកពេញសិទ្ធិទី១១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមដោយក្តីជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលឈរលើមូលដ្ឋាននៃការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងទីម័រឡេស្តេ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងសងខាង ក៏ដូចជាដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរួមក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសន្តិភាព និងវិបុលភាព៕