* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

កូនខ្មែរមួយរូបត្រូវសមាជិកក្រុមប្រឹក្សាភិបាលមកពី២២ប្រទេស នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ី សាយណូ ហ្វ៊ីល បោះឆ្នោតជាឯកច្ឆ័ន្ទ ជានាយកប្រចាំតំបន់ឥណ្ឌូចិន ទទួលបន្ទុកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

27-11-2026 16:51

(ម៉ានីល, ហ្វីលីពីន)៖ នៅក្នុងយុគសម័យដែលប្រទេសកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ពោរពេញទៅដោយការអភិវឌ្ឍ និងជាពិសេសក្រោមទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិត និងឋាមវ័ន្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេតែងតែជំរុញការធ្វើអន្តរជាតូបនីយកម្ម និងជំរុញឱ្យឥស្សរជន បញ្ញវ័ន្ត និងយុវជនកម្ពុជាឈានជើង ចេញក្រៅប្រទេសដើម្បីចូលប្រឡូក និងប្រឡងប្រជែងចូលបម្រើការងារ និងយកតួនាទីនៅក្នុងស្ថាប័នអន្តរជាតិនានានោះ យើងឃើញថាជាបន្ត បន្ទាប់កូនខ្មែរបានទទួលជោគជ័យ និងនាំយកនូវទង់ជាតិកម្ពុជាទៅបង្ហូត នៅលើឆាកអន្តរជាតិប្រកបដោយមោទនភាពបំផុត។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិនេះ តាំងពីឆ្នាំ២០១៩មកនោះ ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលមកពី២២ប្រទេស នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិ អាស៊ី សាយណូ ហ្វ៊ីល (Sino-Phil Asia International Peace Award Foundation INC) ដែលមាននិវេសនដ្ឋាននៅ ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ឱ្យទទួលតួនាទីជានាយកប្រចាំតំបន់ឥណ្ឌូចិន ទទួលបន្ទុកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (Director of Indochina in-charge of Cambodia, Laos, Myanmar and Vietnam) នៃមូលនិធីដ៏ធំរបស់អន្តរជាតិមួយនេះ រួមជាមួយឥស្សរជនឆ្នើមៗ របស់ពិភពលោកមួយចំនួនទៀត ដែលទទួលតួនាទីជានាយកប្រចាំតំបន់នានាក្នុងពិភពលោក។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡាឬក្សក្នុងឱកាសការរៀបចំប្រារព្វខួបអនុស្សាវរីយ៍ និងកម្មវិធីប្រគល់ពានរង្វាន់សន្តិភាពជូនឥស្សរជនឆ្នើម និងល្បីៗរបស់ពិភពលោក ចាប់ពីថ្ងៃទី១៧ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។

មូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិ អាស៊ី សាយណូ ហ្វ៊ីលនេះ ត្រូវបានបង្កើតឡើង និងចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០១៨ ហើយទទួលបានការទទួលស្គាល់នូវឋានៈជាមូលនិធីពិគ្រោះយោបល់ពិសេស (Special Consultative Status) ពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN ECOSOC) នៅឆ្នាំ២០២៥។

បច្ចុប្បន្នសមាជិកក្រុមប្រឹក្សាភិបាលនៃ Committee of Trustee of Sino-Phil Asia International Peace Award Foundation INC មានចំនួន២៩រូប មកពីប្រទេសចំនួន២២ ដូចជា ចិន សហរដ្ឋអាម៉េរិក ហ្វ៊ីលីពីន រុស្ស៊ី អូស្ត្រាលី អង់គ្លេស អារ៉ាប់ អាហ្វ្រិក កាណាដា ហុងកុង ម៉ាកាវ អង់ហ្គោឡា កម្ពុជា អ៊ីរ៉ង់ និងសហគមន៍អឺរ៉ុប។ល។

ក្រៅពីតួនាទីខាងលើនៅលើឆាកអន្តរជាតិលោកបណ្ឌិត ហេង សុខគង់ ក៏ធ្លាប់ទទួលបានការបោះឆ្នោតគាំទ្រ និងតែងតាំងពីបណ្តាអង្គការអន្តរជាតិនានាដូចជា៖

* ឆ្នាំ២០១៨ ជា Guest Professor at Faculty of Health Science of Macau University of Science and Technology (MUST) of China
* ឆ្នាំ២០១៩ រួមជាមួយនិងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Timothy J Coats នៃចក្រភពអង់គ្លេស ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ ឡេសេសស្ទើ (Professor of Emergency Medicine of University of Leicester of UK) ក៏ត្រូវបានសមាជិកអចិន្ត្រៃយ៍មកពី២៤ប្រទេស មានដូចជាជាប្រទេសចិន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ចក្រភពអង់គ្លេស អាឡឺម៉ង់ រុស្ស៊ី ជប៉ុន អ៊ីស្រាអែល ឥណ្ឌា អ៊ីតាលី កម្ពុជា បង់ក្លាដេស ប៉ាគីស្ថាន ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ម៉ុងហ្គោលី ប៊ែលឡារុស តៃវ៉ាន់ (ចិន) ហុងកុង (ចិន) ម៉ាកាវ (ចិន) នៃសមាគមវេជ្ជសាស្រ្តអន្តរជាតិដ៏ធំនេះ បោះឆ្នោតគាំទ្រជាឯកច័្ឆន្ទនៅទីក្រុង Chengdu ខេត្ត Xichuan នៃសាធារណរដ្ឋប្រជាមានិតចិនជាអនុប្រធាននៃអង្គការវេជ្ជសាស្ត្រអន្តរជាតិ (International Trauma Rescue and Treatment Association, ITRTA) របស់សមាគមអន្តរជាតិនេះ

* ឆ្នាំ២០១៩ ជា Member of Board of Trustee of Sino-Phil Asia International Peace Awards Foundation INC នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន
* ឆ្នាំ២០១៩ ទទួលបាននូវគោរមងារជា SIR & Life Time Member ពី Supreme Council of the Knights of Rizal នៅទីក្រុង Queson ប្រទេសហ៊្វីលីពីន រួមជាមួយឥស្សរជនឆ្នើមពិភពលោក៥នាក់ផ្សេងទៀតរួមមាន

1-Sir. Dr. Emanuel Davie Jones, (USA) Senator from State of Georgia, USA
2-Sir. Dr. Harley Seyedin, (USA) Nobel Peace Prize Nominee 2016, Oslo Business for Peace Award 2017 and Chairman of Chamber of Commerce of United State to South China
3-Sir. Dr. Ross Andrew Horley, (Australia) Managing Director, Medical Synergies Ltd,Perth, Western Australia, Australia;
4-Sir. Dr. Parviz Pargari, (USA) President of Pargari Design INC and Internationally-acclaimed and award-winning Interior Designer
5-Sir. Dr. Carlos Alberto Barata De Oliveira Lobo, (Angola) Chairman of Chamber of Commerce of Angola to Macao SAR.
* ឆ្នាំ២០២២ ទទួលបានពានរង្វាន់ International Outstanding Achievers Award 2022 ដែលប្រគល់ដោយព្រះមហាក្សត្រ Sultan Salahuddin Abdul Aziz Shah Al-Haj of the Royal House of Selangor នៃប្រទេសម៉ាឡេស៊ី។

នេះសបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្រទេសមានសុខសន្តិភាព ដែលពោរពេញដោយការអភិវឌ្ឍ ក្រោមការដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ ធនធានមនុស្សរបស់កម្ពុជា គឺមិនចាញ់បណ្តាប្រទេសនានានៅលើពិភពលោកនោះទេ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតីដែលលោកតែងផ្តល់ដល់ឱវាទដល់និស្សិតកម្ពុជា និងប្រជាជនកម្ពុជាថា ខួរក្បាលខ្មែរមិនចាញ់ជាតិសាសន៍ណានោះទេ៕