* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ជនរងគ្រោះពីអំពើឆបោកអនឡាញ បញ្ចេញទស្សនៈតបនឹងកាសែត Nikkei Asia៖ «ការវាយតម្លៃកម្ពុជាដោយផ្អែកលើរូបភាពអតីតកាល គឺជារឿងអយុត្តិធម៌ ខណៈឧក្រិដ្ឋកម្មនេះជាបណ្តាញឆ្លងដែនដែលត្រូវដោះស្រាយរួមគ្នាក្នុងតំបន់»

27-11-2026 17:23

(ភ្នំពេញ)៖ ជុំវិញការចុះផ្សាយអត្ថបទទស្សនៈរបស់សារព័ត៌មានជប៉ុន Nikkei Asia ក្រោមចំណងជើងថា «កេរ្តិ៍ឈ្មោះកម្ពុជាអាចស្តារឡើងវិញបាន លុះត្រាតែមានការបង្ក្រាបអំពើឆបោកជាទៀងទាត់ឥតឈប់ឈរ» (Cambodia’s reputation can be repaired only by steady scam crackdowns)* ដោយអ្នកសារព័ត៌មាន David Hutt កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ លោក ម៉ៅ វុត្ថា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាអតីតជនរងគ្រោះផ្ទាល់នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ បានបញ្ចេញសំណេរវិភាគយ៉ាងស៊ីជម្រៅមួយ ដោយចាត់ទុកការវាយតម្លៃរបស់កាសែតបរទេសមួយនេះថា មានភាពអយុត្តិធម៌ និងខ្វះសុក្រឹតភាពចំពោះកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងនាមជាជនរងគ្រោះផ្ទាល់ពីអំពើឆបោកអនឡាញតាមរូបភាព «Pig Butchering» និង «កម្ចីអនឡាញខុសច្បាប់ (Illegal Loan Scam)» កាលពីពាក់កណ្តាលឆ្នាំ២០២៣ រហូតធ្លាក់ខ្លួនក្រីក្រដល់សព្វថ្ងៃ លោក ម៉ៅ វុត្ថា មិនបានគេចវេះពីការពិតឡើយ។ លោកទទួលស្គាល់ថា នៅដំណាក់កាលដំបូង (ចន្លោះឆ្នាំ២០២៣ ដល់ ២០២៥) ការចាត់វិធានការរបស់អាជ្ញាធរមានភាពយឺតយ៉ាវ និងប្រឈមនឹងបញ្ហាប្រទាក់ក្រឡាគ្នាស្មុគស្មាញ ដែលធ្វើឱ្យជនរងគ្រោះពិបាកទទួលបានដំណោះស្រាយទាន់ពេលវេលា។ លើសពីនេះ បញ្ហាឆបោកអនឡាញនេះ ក៏ធ្លាប់ត្រូវបានប្រទេសជិតខាងយកធ្វើជាលេសដើម្បីវាយប្រហារ និងឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាថែមទៀតផង។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ការយកចំណុចខ្វះខាតកាលពីអតីតកាលមកបិទស្លាកសញ្ញាអវិជ្ជមានលើកម្ពុជារហូតដល់ចុងឆ្នាំ២០២៦ ដោយបិទភ្នែកមើលរំលងការវិវត្តជាវិជ្ជមាននាពេលថ្មីៗនេះ គឺជារឿងមិនត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មានឡើយ។ លោក ម៉ៅ វុត្ថា បានសង្កត់ធ្ងន់ថា៖ «ការទទួលស្គាល់ភាពខ្វះចន្លោះរបស់ខ្លួន មិនមានន័យថាកម្ពុជាត្រូវទទួលយកការវិនិច្ឆ័យអវិជ្ជមានជារៀងរហូតនោះទេ។ ផ្ទុយទៅវិញ ការវាយតម្លៃលើកម្ពុជាគួរតែផ្អែកលើការវិវត្តនៃស្ថានភាពជាក់ស្តែង ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងលទ្ធផលនៃវិធានការនានាដែលបានអនុវត្ត»។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនប្រតិបត្តិការបង្ក្រាបទូទាំងប្រទេសយ៉ាងម៉ឺងម៉ាត់ ទាំងការពង្រឹងក្របខ័ណ្ឌច្បាប់ ការបិទទីតាំងប្រតិបត្តិការខុសច្បាប់ ការបង្កកមូលនិធិ ការចាប់ខ្លួនមេខ្លោង ការបញ្ជូនសំណុំរឿងទៅតុលាការ និងការបណ្តេញជនបរទេសពាក់ព័ន្ធ រួមទាំងការអនុវត្តវិធានការច្បាប់ និងវិន័យដោយមិនលើកលែងចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធផងដែរ។

ចំណុចរបត់ដ៏សំខាន់បំផុតដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរបស់កម្ពុជា គឺការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ» (ICCOS 2026) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានប្រតិភូអន្តរជាតិជាង ៦០០នាក់ និងអង្គការអន្តរជាតិចំនួន ៧ ចូលរួម ព្រមទាំងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» (Phnom Penh Declaration) ដែលមានការប្តេជ្ញាចិត្តចំនួន ១១ចំណុច ក្នុងការកាត់ផ្តាច់លំហូរហិរញ្ញវត្ថុខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិបទល្មើស និងការពារជនរងគ្រោះ។

អ្នកតាមដានសង្គមរូបនេះ បានចោទជាសំណួរត្រឡប់ទៅកាន់អ្នកសរសេរអត្ថបទរបស់ Nikkei Asia វិញថា៖ «ប្រទេសដែលចង់គេចវេះ ឬលាក់បាំងបញ្ហា នឹងមិនហ៊ានលើកយកបញ្ហានេះមកពិភាក្សាជាលក្ខណៈអន្តរជាតិនៅលើទឹកដីខ្លួនឯងនោះទេ»។

ក្នុងការវិភាគស៊ីជម្រៅ លោក ម៉ៅ វុត្ថា បានចង្អុលបង្ហាញថា ឧក្រិដ្ឋកម្មឆបោកអនឡាញនៅអាស៊ីអាគ្នេយ៍ មិនមែនជាឧក្រិដ្ឋកម្មដែលកើតឡើងដោយឯកឯងក្នុងប្រទេសតែមួយទេ ប៉ុន្តែវាជាខ្សែសង្វាក់ឧក្រិដ្ឋកម្មឆ្លងដែនដ៏វែង ដែលមានទីតាំងប្រតិបត្តិការនៅប្រទេសមួយ ជនរងគ្រោះនៅប្រទេសមួយទៀត អ្នកផ្តល់បច្ចេកវិទ្យានៅប្រទេសទីបី និងលំហូរប្រាក់ឆ្លងកាត់ប្រព័ន្ធធនាគារនៅប្រទេសជាច្រើន។

លោកបានយោងទៅលើរបាយការណ៍របស់ ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ (FATF) ស្តីពីការប្រយុទ្ធប្រឆាំងលំហូរហិរញ្ញវត្ថុខុសច្បាប់ដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក ចេញផ្សាយក្នុងឆ្នាំ២០២៦ ដែលបានលាតត្រដាងពីតួនាទីឆ្លងដែនដ៏សំខាន់របស់ ប្រទេសថៃ។ របាយការណ៍នេះបានបង្ហាញថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគោលដៅនៃការឆបោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកឆ្លងកាត់សម្រាប់ការដឹកជញ្ជូនមនុស្ស ភស្តុភារ និងជាមជ្ឈមណ្ឌលបញ្ជូនលំហូរហិរញ្ញវត្ថុខុសច្បាប់ឆ្លងកាត់តាមបណ្តោយព្រំដែនផងដែរ។

លោកបានប្រៀបធៀបការទម្លាក់បន្ទុករបស់កាសែតជប៉ុនមកលើកម្ពុជាតែម្នាក់ឯង ដោយមើលរំលងការទទួលខុសត្រូវរបស់តួអង្គផ្សេងទៀតក្នុងតំបន់ ទៅនឹងពាក្យស្លោកខ្មែរមួយឃ្លាថា៖ «គុយទាវមួយតុ ឱ្យម៉ុកចេញតែឯង»។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការចុះផ្សាយរបស់ Nikkei Asia ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីថ្លែងការណ៍បំភ្លឺផងដែរ ដោយអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ព័ត៌មានប្រកបដោយភាពសត្យានុម័ត និងតុល្យភាព ដោយទទួលស្គាល់ទាំងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាចុងក្រោយ លោក ម៉ៅ វុត្ថា បានផ្តល់ទស្សនៈស្ថាបនាថា ដើម្បីដោះស្រាយបញ្ហានេះឱ្យដល់ឫសគល់ និងស្តារកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែរឹងមាំ កម្ពុជាត្រូវបន្តបង្ក្រាបដោយមិនរើសមុខ ពង្រឹងប្រព័ន្ធយុត្តិធម៌ ប្រឆាំងអំពើពុករលួយ លើកកម្ពស់តម្លាភាព និងធានាថាអ្នកមានឥទ្ធិពលដែលជាប់ពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចបច្ចេកវិទ្យា និងហិរញ្ញវត្ថុដូចជា ជប៉ុន សហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសអាស៊ាន គួរតែបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន និងស៊ើបអង្កេតហិរញ្ញវត្ថុរួមគ្នា ជាជាងការបង្កើតស្លាកសញ្ញាអវិជ្ជមានលើប្រទេសណាមួយតែឯង៕