* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ជនដៃដល់ ដែលបាញ់សម្លាប់ប្រពន្ធ និងមិត្ដភក្ដិប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ នៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់

27-11-2026 17:48

(បាត់ដំបង)៖ ជនដៃដល់ ដែលបាញ់ប្រហារសម្លាប់ប្រពន្ធរបស់ខ្លួន និងមិត្ដភក្ដិរបស់ប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ត្រូវបានតំណាងអយ្យការអមសាលាដំបូង ខេត្ដបាត់ដំបង ចោទប្រកាន់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា ជនដៃដល់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ៖ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

យោងតាមរបាយការណ៍របស់ស្នងការខេត្ដបាត់ដំបង បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានបញ្ជូនជនដៃដល់ក្នុងករណីឃាតកម្ម ដែ លបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយបន្ទាប់ពីបានឃាត់ខ្លួនធ្វើការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥៖០០ នាទីរសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ ដំបង មានករណីឃាត់កម្មបាញ់សម្លាប់បណ្ដាលឱ្យស្ត្រី ០២នាក់ បាត់បង់ជីវិតនៅនឹងកន្លែង រួមមាន ឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាប្រពន្ធជនបង្ក) និងឈ្មោះ នេត ដានី ភេ ទ ស្រី អាយុ៣៥ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក) ពេលធ្វើសកម្មភាពរួចជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។

ទទួលបានព័ត៌មាននេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន គរបាលជាតិ និងដឹកនាំបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអន្តរាគមន៍បង្ការ-បង្ក្រាបមាន នាយការិយាល័យក្នុងផែន ព្រមទាំងកម្លាំងនគរបាលទាំង១៤ក្រុង ស្រុក ចេញធ្វើសកម្មភាពភ្លាមៗរហូតឃាត់ខ្លួនជនបង្កបាននៅស្រុកកំរៀងខេត្តបាត់ដំបង នាវេលាម៉ោង ១៦និង ៤០ នាទីថ្ងៃដែល នោះគឺឈ្មោះ ឈុន ពៅ ហៅ អូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនគេពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរង គ្រោះទាំង០២នាក់ប្រាកដមែន ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌ រវាងប្រពន្ធខ្លួននិងបុរសម្នាក់ និងមានកំហឹង ជាមួយស្រ្តីជាមិត្តភក្តិប្រពន្ធផងក៏ (បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះរូបនេះ តែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែក បំបាក់គ្រួសារបន្ទាប់មកទើបបាញ់ប្រពន្ធខ្លួនជាក្រោយ) មុនពេលបើករថយន្តគេចខ្លួន ហើយចំពោះអាវុធខ្លីដែលធ្វើសកម្មភាពនេះ គេប្រាប់ថា​ បានទិញពីប្រទេសថៃយូរដែរហើយ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន៖ អាវុធធខ្លី០១ដើម ម៉ាក SIG SAU ER P365 ពណ៌ខ្មៅ បង់ ០២ និងគ្រា ប់ ១៥គ្រាប់ ព្រមទាំងរថយន្ត ០១គ្រឿ ង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 2K-4545៕