* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

វិភាគអន្តរជាតិ៖ តើគម្រោងពន្ធថ្មីរបស់លោក ត្រាំ អាចធ្វើឱ្យបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិនដួលរលំឬ?

27-11-2026 22:34

(វ៉ាស៊ីនតោន)៖ ចិនបានឱ្យសញ្ញាថាខ្លួនទំនងជានឹងមិនចាត់វិធានការសងសឹកភ្លាមៗនោះទេ ប្រឆាំងនឹងគម្រោងពន្ធថ្មីរបស់សហរដ្ឋអាមេរិកដែលបន្តស្ថិតក្នុងរង្វង់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលភាគីទាំង២បានព្រមព្រៀងគ្នានាពេលកន្លងមក។ ប៉ុន្តែការគំរាមដំឡើងពន្ធបន្ថែមបាន និងកំពុងធ្វើតេស្តលើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សទាំង២ និងបង្ហាញថាវ៉ាស៊ីនតោនចង់រក្សាប្រៀបមួយចំនួន លើប៉េកាំង។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចេញគម្រោងពន្ធថ្មីលើដៃគូពាណិជកម្មចំនួន ១៤ ក្នុងនោះរួមមានទាំងចិនដែលអាចនឹងប្រឈមជាប់ពន្ធ ២០ភាគរយ ហើយអាចនឹងដំឡើងដល់ ៤០ភាគរយ ប្រសិនបើកិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកដួលរលំ។ គម្រោងពន្ធថ្មីនេះក៏បានបង្ហាញដែរពីកិច្ចប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោក ត្រាំ ក្នុងការស្ដារឡើងនូវរបៀបវារៈពន្ធគយដែលជាស្នូលមួយនៃគោលនយោបាយសេដ្ឋកិច្ច បន្ទាប់ពីតុលាការកំពូលអាមេរិកសម្រេចលុបចោលពន្ធគយ សកលរបស់លោក ត្រាំដែលបានដាក់ឱ្យអនុវត្តលើចិន និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។ តាមពិតទៅ ចិនធ្លាប់បានសញ្ញារួចទៅហើយពីការរំពឹងទុកថាអត្រាពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំនឹងត្រូវបានប្រកាស។

ខណៈព្រមានថាអាចនឹងដំឡើងពន្ធដល់ ៤០ភាគរយលើចិន វ៉ាស៊ីនតោនមិនទាន់បានបញ្ជាក់ឱ្យច្បាស់ថាតើស្ថិតក្នុងលក្ខខណ្ឌបែបណាដែលនឹងនាំទៅរកការដំឡើងពន្ធនេះនៅឡើយទេ? មន្ត្រីអាមេរិកម្នាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយនៅមុនការប្រកាសពីគម្រោងពន្ធថ្មីកាលពីថ្ងៃពុធថាការដំឡើងអត្រាពន្ធគយកម្រិតខ្ពស់អាចនឹងត្រូវធ្វើឡើង ប្រសិនបើប៉េកាំងបរាជ័យ ឬមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលត្រូវបានឈានដល់កាលពីឆ្នាំ២០២៥ ទេនោះ។

យ៉ាងណាក៏ដោយ លោក Tianchen Xu ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីចិនមកពីស្ថាប័ន Economist Intelligence Unit យល់ថា «ភ្លាមៗ ចិនទំនងជានឹងមិនចាត់វិធានការសងសឹកទេ ក៏ព្រោះតែសហរដ្ឋអាមេរិកមិនទាន់បានបំពានលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការកំណត់ពិដានពន្ធនៅត្រឹម ២០ភាគរយឡើយ ហើយម្យ៉ាងក្នុងពេលបច្ចុប្បន្ន ពន្ធ ៤០ភាគរយហាក់គ្រាន់តែជាការគំរាម មិនទាន់អនុវត្តចេញជារូបរាងជាក់ស្ដែងទេ»។ កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសយកពន្ធ ១២,៤ភាគរយលើទំនិញចូលពីចិន បន្ទាប់ពីការស៊ើបអង្កេតមួយនៅក្រោមផ្នែក ៣០១ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ១៩៧៤ ទៅលើបរាជ័យរបស់ដៃគូពាណិជ្ជកម្មចំនួន៦០ ក្នុងការទប់ស្កាត់ការបង្ខិតបង្ខំកម្លាំងពលកម្មនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ។

ផ្នែក ៣០១ ជាទូទៅត្រូវបានគេមើលឃើញថាមានមូលដ្ឋានច្បាប់រឹងមាំ និងមានភាពបត់បែនខ្លាំងជាងវិធានការដទៃដែលលោក ត្រាំ បានប្រើ ឬបានពិចារណា។ ប៉ុន្តែការអនុវត្តច្បាប់នេះត្រូវការចាយពេលយូរបន្តិច។ «គម្រោងពន្ធថ្មីគឺស្ថិតក្នុងរង្វង់ព្រំដែនបទឈប់បាញ់នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ហើយវាមើលទៅ មិនបានបង្កការគំរាមកំហែងធំណាមួយដល់វិស័យនាំចេញរបស់ចិននៅឡើយទេ»។ នេះជាការកត់សម្គាល់របស់លោក Christopher Beddor ជាអនុប្រធានស្រាវជ្រាវស្ដីពីចិនមកពីស្ថាប័ន Gavekal Dragonomics។ តាមអ្នកវិភាគរូបនេះ គម្រោងពន្ធថ្មីរបស់សហរដ្ឋអាមេរិកហាក់មានផលប៉ះពាល់តិចតួចលើពាណិជ្ជកម្មទាំងមូលរវាងសហរដ្ឋអាមេរិក និងចិន។

កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ច្រានចោលគម្រោងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនំាចេញរបស់ ចិន ដោយចាត់ទុកថាជាល្បិចកលនយោបាយ។ តែបានអំពាវនាវឱ្យប្រទេសទាំង២ បន្តធ្វើការជាមួយគ្នាដើម្បីថែរក្សាការពារបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម។ អ្នកនាំពាក្យរូបនេះបន្តថាចិន និងសហរដ្ឋអាមេរិកគួរតែបន្តដោះស្រាយបញ្ហាពាក់ព័ន្ធតាមរយៈការពិគ្រោះយោបល់ដោយឈរឡើងស្មារតីស្មើភាព ការគោរព និងផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។

តាមលោក Guo Jiakun ចិនរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិ។ គម្រោងពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំ និងលទ្ធភាពនៃការដំឡើងអត្រាពន្ធកម្រិតខ្ពស់ ​ក៏កំពុងបង្កើតភាពតានតឹងថ្មីមួយផ្សេងទៀតផងដែរ នៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងត្រូវបានរំពឹងថាអាចនឹងជួបគ្នាសាជាថ្មីនៅឯកិច្ចប្រជុំកំពូល G20 នៅលើទឹកដីសហរដ្ឋអាមេរិកនៅខែធ្នូខាងមុខ។ មេដឹកនាំទាំង២នឹងត្រូវជួបគ្នាចំពេលបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មនឹងត្រូវផុតសុពលភាពនៅខែមករា ឆ្នាំក្រោយ៕