* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

អភិបាលខេត្តកោះកុង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ និងប្រឡាយទឹក១ខ្សែ ក្នុងក្រុងខេមរភូមិន្ទ

28-11-2026 15:17

(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារជំនាញអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ និងប្រឡាយទឹកចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះរួមមាន៖

*ទី១៖ គម្រោងផ្លូវបេតុងប្រវែង ៣៩៨ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ,
*ទី២៖ គម្រោងផ្លូវបេតុងប្រវែង ៦៣០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង
*ទី៣៖ ការងារស្ដារព្រមទាំងសម្អាតព្រែកកោះប៉ោ (ជំហានទី១) ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រោមគម្រោងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (CCA4CS-II) របស់ក្រសួងបរិស្ថាន។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាផ្លូវនិងប្រព័ន្ធរំដោះទឹកនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងបញ្ចៀសការជន់លិចនារដូវវស្សា។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានប្តេជ្ញារួមគ្នាថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។ គម្រោងទាំងនេះ មិនត្រឹមតែលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសោភណភាពក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ​និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនផងដែរ៕