* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ (Video inside)

28-11-2026 15:20

(ហាណូយ, វៀតណាម)៖ កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានចាប់ផ្តើមហើយរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំដឹកនាំដោយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិក៣រូបផ្សេងទៀត រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ។

កិច្ចប្រជុំកំពូល CLMV លើកទី១២ ធ្វើឡើងក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព»។ កិច្ចប្រជុំនឹងពិនិត្យសមិទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។

ដោយផ្អែកលើស្មារតីនៃមិត្ត​ភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង​ភាពជាដៃគូសេដ្ឋកិច្ច កិច្ច​ប្រជុំកំពូលនេះនឹងផ្តោតលើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាក់ស្តែង ការ​ពង្រឹងការតភ្ជាប់​ក្នុងអនុ​តំបន់ និងការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍​ដល់​ប្រជាជននៃប្រទេស​ទាំងបួន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរ​តំណែង​ប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេស​វៀត​ណាម មកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជា​កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់​បន្ថយគម្លាត​អភិ​វឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង៦ ព្រមទាំង​ជំរុញ​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុង​តូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ រួមមានការពន្លឿនសមាហរណកម្មអាស៊ាន,លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចក្នុងតំបន់, ការអភិវឌ្ឍធនធានមនុស្ស និងការកៀរគរជំនួយ និងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាសមាជិកទាំង៤៕