* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱសថការីទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល

28-11-2026 16:28

(សៀមរាប)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានលើកឡើងថា ឱសថការីទាំងអស់ ត្រូវគោរពក្រមសីលធម៌ឱសថការី គោរពច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បើគ្មានការចូលរួមវគ្គផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ទេ គណៈឱសថការីកម្ពុជា នឹងមិនផ្តល់អាជ្ញាប័ណ្ឱឱសថការីជូនឡើយ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកឱសថការី បាន បុត្តា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងលោកស្រីឱសថការី លី វណ្ណ: ប្រធានគណៈឱសថការីខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ និងឱសថការីជាច្រើនចូលរួមផងដែរ។

លោកឱសថការី បានបន្តថា ប្រធានបទថ្ងៃនេះ ផ្តោតសំខាន់លើ «ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR)» ដែលនឹងធ្វើបទបង្ហាញដោយលោកសាស្ត្រាចារ្យដែលមានជំនាញច្បាស់លាស់។ ឱសថការី គឺជាអ្នកជួរមុខក្នុងការជួបផ្ទាល់ និងផ្តល់សេវាជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ។ ឱសថប្រឆាំងមេរោគ (អង់ទីប៊ីយ៉ូទិក) និងឱសថមួយចំនួនទៀត តម្រូវឱ្យមានវេជ្ជបញ្ជាត្រឹមត្រូវ មិនអាចលក់ដូចឱសថធម្មតា (OTC) ។ ការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកខុសបច្ចេកទេស ឬមិនត្រឹមត្រូវ មិនគ្រប់កម្រិត នឹងធ្វើឱ្យមេរោគស៊ាំនឹងថ្នាំ ដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សជាតិ។

លោកឱសថការី បាន បុត្តា ក៏បានកោតសរសើរចំពោះការចូលរួម និងការទទួលខុសត្រូវរបស់ឱសថការីទាំងអស់ ទាំងនៅទីរួមខេត្ត តាមបណ្តាស្រុក និងមកពីខេត្តផ្សេងៗ ដែលបានចូលរួមយ៉ាងផុសផុល។ លោកឱសថការី បញ្ជាក់ថា កន្លងទៅថ្មីៗនេះ យើងក៏បានរៀបចំ «ទិវាឱសថការីពិភពលោក» ជាលើកទី១ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ឱសថការី ដែលនេះសបញ្ជាក់ឱ្យឃើញថា ឱសថការីយើងពិតជាកំពុងយកចិត្តទុកដាក់ស្វែងរកចំណេះដឹង ពង្រឹងសមត្ថភាព និងទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈរបស់ខ្លួន ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី បានលើកឡើងថា វិស័យឱសថ (ទាំងរដ្ឋ និងឯកជន) មានការវិវឌ្ឍយ៉ាងឆាប់រហ័សទាំងផ្នែកបច្ចេកវិទ្យា ឱសថថ្មីៗ និងការគ្រប់គ្រងគុណភាព។ ឱសថការីមិនត្រឹមតែជាអ្នកគ្រប់គ្រងឱសថប៉ុណ្ណោះទេ ប៉ុន្តែជា អ្នកជំនាញ សុខាភិបាលជួរមុខ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពអ្នកជំងឺ ការប្រើប្រាស់ ឱសថសម ហេតុផល ការការពារការស៊ាំនឹងថ្នាំអង់ទីប៊ីយោទិច និងការផ្តល់ប្រឹក្សាត្រឹមត្រូវដល់ប្រជា ពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅ និងធ្វើដំណើរក្នុងខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត បានបន្តថា ការចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) នាពេលនេះ គឺជាការវិនិយោគដ៏ត្រឹម ត្រូវលើចំណេះដឹង និងជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការថែទាំសុខភាព និងស្រប តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាព ក្រមសីលធម៌ និងសមត្ថភាពរបស់ឱសថការីនៅទូទាំងប្រទេស ជាពិសេសបានជ្រើសរើសខេត្តសៀមរាប ដែលជាខេត្ត គោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាមជ្ឈមណ្ឌលសេវាសុខាភិបាលដ៏សំខាន់មួយ នៅភូមិភាគពាយ័ព្យ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។

លោកស្រីឱសថការី លី វណ្ណ: បានឲ្យដឹងថា ក្នុងអាណត្តិទី៣ នេះក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រុមប្រឹក្សាគណៈឱសថការីជាតិ និងមន្ទីរសុខាភិបាលខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈឱសថការី និងការផ្តល់សេវាឱសថជូនប្រជាជននៅក្នុងខេត្តសៀមរាប។

ជាមួយនេះ លោកស្រីឱសថការី បញ្ជាក់ថា គិតដល់ឆ្នាំ២០២៦ ឱសថការីបានចុះបញ្ជិកាមានកើនឡើងគួរអោយកត់សំគាល់ផងដែរ រហូតដល់ចំនួន៤២៧នាក់៕