* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

មេដឹកនាំកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជួបគ្នាក្នុងកិច្ចប្រជុំកំពូល ACMECS (Video inside)

28-11-2026 17:11

(ហាណូយ, វៀតណាម)៖ កិច្ចប្រជុំកំពូលយុទ្ធ​សាស្ត្រ​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ា ឌី​-ចៅ​ប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ ដែលរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ផ្តើមហើយនៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំដឹកនាំដោយលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងមានការអញ្ជើញចូលរួម​ពីមេដឹកនាំប្រទេសសមាជិក៣រូបផ្សេងទៀត រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម លោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ។

កិច្ចប្រជុំកំពូល ACMECS លើកទី១១ ធ្វើឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមឆ្ពោះទៅរក ACMECS ដែលមានភាពឆ្លាតវៃ និងចីរភាព»។ កិច្ចប្រជុំកំពូលនេះ នឹងធ្វើការ​វាយ​តម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោ​បាយ ​ដើម្បី​ជំរុញបន្ថែមទៀតការតភ្ជាប់​ក្នុង​តំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយា​បន្ន។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជា​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើងដើម្បីលើកកម្ពស់​ការអភិ​វឌ្ឍ​ប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុល​ភាព​ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន៥ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

គោលបំណងចម្បងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់ក្នុងតំបន់, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋជាសមាជិក និងកិច្ចសហការលើវិស័យសំខាន់ៗដទៃទៀត ដោយផ្តោតលើវិស័យកសិកម្ម ឧស្សាហកម្ម បរិស្ថាន នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស៕