* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

មន្ទីរពេទ្យព្រះអង្គឌួង ប្រគល់បរិក្ខារចក្ខុរោគ ជូនមន្ទីរពេទ្យបង្អែកចំនួន៦ ដើម្បីលើកកម្ពស់គុណភាពសេវាពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាជនតាមមូលដ្ឋាន

28-11-2026 19:44

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក បាក់ តូក្យូ នាយកប្រចាំតំបន់អាស៊ាន នៃមូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation) បានអញ្ជើញចុះប្រគល់សម្ភារៈបរិក្ខារចក្ខុរោគ ដែលជាជំនួយឧបត្ថម្ភរបស់មូលនិធិហ្វ្រេដហូឡូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងថែទាំសុខភាពភ្នែក នៅតាមមូលដ្ឋាន។

លោកសាស្រ្តាចារ្យ រង លូ លីឃាង បានថ្លែងថា សម្ភារៈបរិក្ខារចក្ខុរោគទាំងនេះ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុក-ខេត្តចំនួន ៦ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ដែលរួមមាន មន្ទីរពេទ្យបង្អែកឈូក ខេត្តកំពត មន្ទីរពេទ្យបង្អែកកំពង់ត្រាច ខេត្តកំពត មន្ទីរពេទ្យខេត្តកែប មន្ទីរពេទ្យបង្អែកអង្គរកា ខេត្តតាកែវ មន្ទីរពេទ្យបង្អែកកោះអណ្តែត ខេត្តតាកែវ និង មន្ទីរពេទ្យបង្អែកគិរីវង់ ខេត្តតាកែវ។

ការផ្តល់ជូនសម្ភារៈបរិក្ខារនាថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺភ្នែកនៅតាមមន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែកដោយផ្ទាល់នៅជិតលំនៅឋាន។

នាឳកាសនោះលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្ភារៈបរិក្ខារដែលយកមកចែកជូននាពេលនេះរួមមាន ឧបករណ៍ពិនិត្យភ្នែក ឧបករណ៍ថតបាតភ្នែក ឧបករណ៍វាស់សម្ពាធភ្នែក ឧបករណ៍ពិនិត្យគំហើញ និងពិនិត្យពីផ្នែកខាងមុខ រហូតដល់ខាងក្រោយនៃភ្នែក ព្រមទាំងឧបករណ៍លាងថង់ទឹកភ្នែក និងឧបករណ៍សម្រាប់ការវះកាត់តូចមួយចំនួនផងដែរ។

ជាមួយគ្នានោះដែរ លោក បាក់ តូក្យូ បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលមានសម្ព័ន្ធមេត្រីភាពជាមួយខេត្តទាំង៣ គឺខេត្តកំពត កែប និងតាកែវ ក្នុងការគាំទ្រដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក រហូតដល់មូលដ្ឋាន។

ទន្ទឹមគ្នានេះដែរលោកស្រី យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្រ្តាចារ្យរង លូ លីឃាង និងលោក បាក់ តូក្យូ។

ជំនួយសម្ភារៈបរិក្ខារទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាពិនិត្យ និងពិគ្រោះជំងឺភ្នែក ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីពិធីប្រគល់-ទទួលរួចមក លោកសាស្ត្រាចារ្យ នាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានអញ្ជើញចុះពិនិត្យទីតាំង និងវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងនោះផងដែរ ដើម្បីផ្តល់ជាយោបល់បន្ថែម ឬជួយឧបត្ថម្ភសម្ភារៈបរិក្ខារផ្សេងៗតាមការចាំបាច់ សំដៅជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងទទួលបានទំនុកចិត្តខ្ពស់ពីពួកគាត់៕