* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

លោក សឹង សំណាង ផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៧-២០៣២ ជូនសមាជិកបក្សប្រជាជនកម្ពុជាក្នុងស្រុកសូទ្រនិគម

28-11-2026 20:23

(សៀមរាប)៖ គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២៧-២០៣២ ដើម្បីរក្សាសន្តិសុខ​សណ្តាប់ និងរួមចំណែកលើកកម្ពស់សុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ត្រូវបានរៀបចំ​ដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជានៅក្នុងសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណ:អចិន្រ្តៃយ៍ នៃគណ:​កម្មា​ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការ ងារគណបក្សចុះមូល​ដ្ឋាន​ខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម។ ពិធីនេះក៏មានការអញ្ជើញ​ចូល​រួមពីលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម និងក្រុមការងារ គណៈកម្មាធិការគណបក្សប្រជាជនឃុំ​ទាំង១០ ដែលមានចំនួនសរុប ២៨៩នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹក​រលឹក​ពី​សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​លោកតែងរួមសុខទុក្ខជាមួយពលរដ្ឋគ្រប់រូបនៅគ្រប់កាល:ទេស:។

លោកបណ្ឌិតបានបញ្ជាក់ថា ការផ្សព្វផ្សាយថ្ងៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់​ប្រជា​ពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពសុខដុមរមនា​ក្នុង​សហគមន៍ និង​ជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ការងារអនាម័យ និងបរិស្ថានការទប់​ស្កាត់​គ្រោះថ្នាក់សង្គម អំពើអនាចារ ការជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ ក្មេងទំនើង ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ការឆ្លើយតបគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត​ជាដើម។

គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២៧-២០៣២ ស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ និង​រៀបចំសម្រាប់អាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់មានអាណត្តិបន្ទាប់នៅកម្ពុជា។ ជាទូទៅផែនការ និង​គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ មានសុពលភាព ៥ឆ្នាំ ដោយកំណត់បញ្ហាប្រឈម តម្រូវការ​ជាអាទិភាព និងយុទ្ធសាស្ត្រឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ផ្អែកលើ​ទិសដៅ​គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការអភិវឌ្ឍ​ឃុំ-សង្កាត់ជាទូទៅផ្តោតលើសន្តិសុខ របៀបរៀបរយ និងសុវត្ថិភាពសង្គម, ហេដ្ឋារចនាសម្ព័ន្ធ​មូល​ដ្ឋាន ប្រភពទឹក និងប្រព័ន្ធស្រោចស្រព, សេវារដ្ឋបាល សេវាសុខាភិបាល សេវាអប់រំ និងគាំពារសង្គម​និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការលើកកម្ពស់ជីវភាព ទេសចរណ៍ និងការគ្រប់គ្រងធន​ធានធម្ម​ជាតិ។

លោកបណ្ឌិត សឹង សំណាង បានបន្ថែមថា ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវ​ផ្អែកលើគោលការណ៍សំខាន់ៗ មួយចំនួនរួមមាន៖ ការចែករំលែកព័ត៌មាន តម្លាភាព សង្គតិភាព និង​សុខដុមនីយកម្ម ការចូលរួមពិគ្រោះយោបល់ជាទូទៅ ការឆ្លើយតបនឹងតម្រូវការ គណនេយ្យភាព​តាម​បែបប្រជាធិបតេយ្យ ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ការធានាចីរភាពធនធាន​ធម្មជាតិ និងបរិស្ថានការធានាសមធម៌។

ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវ​ផ្ទាល់។ តួអង្គទាំង៣ ក្នុងនោះមាន៖

ទី១៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័ត​ផែន​ការ​អភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានា​ឱ្យ​មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ព្រម​ទាំងពិនិត្យ និងអនុម័តលើរាល់ការធ្វើវិសោធនកម្ម និងតាម​ដាន និងវាយតម្លៃអំពី សមិទ្ធផលដែល​សម្រេចបាន
ទី២៖ មេឃុំ ចៅសង្កាត់ ដែលត្រូវដឹកនាំការប្រមូលទិន្នន័យភូមិ ឃុំ-សង្កាត់ ដឹកនាំការងារកសាង​ផែន​ការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ជូនទៅក្រុមប្រឹក្សា ឃុំ-​សង្កាត់​ដើម្បីពិនិត្យ និងអនុម័ត ទី៣.គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ដែល​ជួយ​មេឃុំ ចៅសង្កាត់ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយអនុវត្តតាមបែបបទ នីតិ​វិធី ដូចមានកំណត់ក្នុងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍​ឃុំ សង្កាត់។

លោកបណ្ឌិត សឹង សំណាង បានគូសរំលេចថា ទោះបីកម្ពុជា ប្រឈមវិបត្តិសាកលនានាមានដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាម​អាមេ​រិក និងអ៊ីរ៉ង់ ជាពិសេសការឈ្លានពានពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាព​ទឹកដី​កម្ពុជាពេលកន្លងមកក្តី ក៏មិនបានរាំងស្ទះដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ របស់​គណបក្សប្រជាជនកម្ពុជានោះដែរ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា បានដឹកនាំសម្រេចនូវ​សមិទ្ធិ​ផលធំៗ និងសំខាន់ៗជាច្រើន ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាព សុខមាលភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពធន់បរិយាប័ន្ន និងសមធម៌សង្គមប្រកបដោយជោគជ័យ ។

លោកបណ្ឌិតបានលើកទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៧-២០៣២ ដែលក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរ​មូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងការ​អភិវឌ្ឍមូលដ្ឋាន និងការងារសតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងពង្រីកការជឿជាក់ ព្រម​ទាំងការគាំទ្រ ក្នុងគោលដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយស្រុកសូទ្រនិគម មានការ​អភិវឌ្ឍន៍ជឿនលឿន និងជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត សឹង សំណាង ក៏បានណែនាំ និងជំរុញឱ្យគ្រប់ផ្នែក​ពាក់ព័ន្ធបន្ត​ផ្សព្វផ្សាយ​គោល​នយោ​បាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២៧-២០៣២ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមន្ត្រីគណបក្ស និងអ្នក​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានយល់ច្បាស់ពីគោលដៅ ទិសដៅ និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំង​មានការចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព។

សមិទ្ធផលសំខាន់ៗជាច្រើនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខមាលភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពធន់ បរិយាបន្ត និងសមធម៌សង្គម។

សមិទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ២០២២–២០២៧) បានបង្ហាញថា ឃុំ សង្កាត់បានក្លាយជារដ្ឋបាលមូលដ្ឋានជួរមុខដែលមានភាពម្ចាស់ការ ធន់មាំ និងការអភិវឌ្ឍមូលដ្ឋាន។

សមិទ្ធផលទាំងនេះ បានរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន សិទ្ធសេរីភាពរបស់ប្រជាជន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅយ៉ាងសុខសាន្តប្រកបដោយសុខដុមរមនា។

ការលើកកម្ពស់សេវាសាធារណៈ និងការ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ

ជាមួយការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម បានធានាឱ្យគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះទទួលបានការគាំទ្រពីកម្មវិធីជំនួយសង្គមប្រកបដោយបរិយាបន្ត និងសមធម៌។

ទន្ទឹមនឹងនេះ ការពង្រឹងគណនេយ្យភាព អភិបាលកិច្ចល្អ នីតិរដ្ឋ និងការទទួលបានយុត្តិធម៌សង្គមបាន រួមចំណែកលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ប្រជាជនក្នុងដំណើរការនៃការអភិវឌ្ឍ មូលដ្ឋាន និងភាពជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

បើតាមលោកបណ្ឌិត សឹង សំណាង គោលនយោបាយអាទិភាពទាំង៧ មានដូចខាងក្រោម៖

១៖ ជាឃុំ សង្កាត់ដែលធានាសិទ្ធិ សេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ លើកកម្ពស់ ការចូលរួម និងការទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និង សមធម៌ និងធ្វើឱ្យ​ប្រជា​ជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

២៖ ជាឃុំ សង្កាត់ដែលមានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពសាធារណៈល្អប្រសើរ តាមរយៈ​ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស គ្រឿងញៀន ល្បែង​ស៊ី​សងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យ ប្រជាពលរដ្ឋរស់នៅដោយសុវត្តិភាព និងសុខសាន្ត។

៣៖ ជាឃុំ សង្កាត់ដែលមានអភិបាលកិច្ចល្អ និងស្អាតស្អំក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច ដើម្បី​លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព សំដៅបម្រើផល ប្រយោជន៍ប្រជាជនប្រកប​ដោយ​បរិយាបន្ត និងសមធម៌សង្គម។

៤៖ ជាឃុំ សង្កាត់ដែលផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសម​ធម៌ ដោយធានាការអប់រំ និងសុខាភិបាលមានគុណភាព និងងាយស្រួលដល់ ប្រជាពលរដ្ឋ ការស់​នៅក្នុងបរិស្ថានស្អាត បៃតង មានសុវត្តិភាព និងធន់នឹងការប្រែប្រួល ធាតុអាកាស។

បន្តផ្តល់ដី និងកម្មសិទ្ធដីជូនគ្រួសារក្រីក្រ ផ្តល់សេវារដ្ឋបាលងាយស្រួល ឆាប់រហ័ស តម្លាភាពតាម​ច្រកចេញចូលតែមួយ និងប្រព័ន្ធឌីជីថលដោយគ្មានការទារ កម្រៃក្រៅផ្លូវការ និងធានាយុត្តិ​ធម៌​សង្គម ជំនួយផ្នែកច្បាប់ និងការពារក្តីដោយឥតគិត ថ្លៃដល់ជនក្រីក្រ និងជនងាយរងគ្រោះ។

៥៖ គ្រប់ឃុំ សង្កាត់មានផ្លូវថ្នល់ល្អ មានអគ្គីសនីយ ទឹកស្អាត និងប្រព័ន្ធទឹកស្រោចស្រព គ្រប់គ្រាន់ និង​មានអ៊ីនធើណិតប្រកបដោយគុណភាព ដើម្បីឱ្យប្រជាជនធ្វើដំណើររស់នៅ ប្រកបមុខរបរ និង​ប្រើ​ប្រាស់សេវាបានកាន់តែងាយស្រួល និងប្រសើរឡើង។

៦៖ ជាឃុំ សង្កាត់មានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានល្អប្រសើរ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់​ប្រជាជនដោយរដ្ឋ បន្តមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើតផលជា លក្ខណៈគ្រួសារ បង្កើត​មុខ​របរ និងការងារ អភិវឌ្ឍវិស័យកសិកម្ម ផលិតកម្មផ្សេងៗ និងស្វែងរកទីផ្សារសម្រាប់​ផលិតផល​នៅ​មូល​ដ្ឋាន ផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ សមរម្យ រក្សាស្ថិរភាពថ្លៃសៀង និងទំនិញចាំបាច់​សម្រាប់​ជីវភាពប្រចាំថ្ងៃ បន្តផ្តល់ជូន អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សារដ្ឋនូវសិទ្ធកាន់កាប់ ប្រើ​ប្រាស់ និងអាស្រ័យ ផលលើតូប រាន ស្តង់លក់ដូរ និងសិទ្ធិផ្ទេរសិទ្ធិទាំងនេះជួនកូនចៅ ឬអ្នកដទៃ និងជម្រុញ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យរីកចម្រើន ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈ។

៧៖ ជាឃុំ សង្កាត់ដែលមានប្រព័ន្ធគាំពារសង្គមរឹងមាំ ធានាឱ្យស្ត្រី កុមារ យុវជន ជនមាន ពិការភាព មនុស្សចាស់ ជនជាតិដើមភាគតិច អតីតយុទ្ធជន និវត្តន៍ជន គ្រួសារក្រីក្រ និងក្រុមជនងាយរង​គ្រោះ​ទ​ទួលបានសេវា ឱកាស និងទទួលបានអត្ថប្រយោជន៍ពីការ គាំពារសង្គម ដើម្បីលើកកម្ពស់គុណ​ភាព​ជីវិត ស្របតាមគោលការណ៍ «មិនទុក នរណាម្នាក់ចោល»៕