* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងវិទ្យាស្ថានខុងជឺ រៀបចំកម្មវិធីសម្តែងសិល្បៈរួម កម្ពុជា-ចិន ដើម្បីរឹតចំណងមិត្តភាព និងវប្បធម៌

28-11-2026 20:53

(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា (CIRAC) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំ «កម្មវិធីសម្តែងសិល្បៈរួមកម្ពុជា-ចិន» ក្រោមប្រធានបទ «សិល្បៈតភ្ជាប់កម្ពុជា-ចិន រួបរួមបណ្តុះចិត្តតែមួយ» នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីបង្ហាញពីសិល្បៈ និងវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ ជូនដល់សាស្ត្រាចារ្យ និងនិស្សិតបានទស្សនា និងស្វែងយល់កាន់តែច្បាស់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា (ភាគីខ្មែរ) លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងគណៈប្រតិភូនៃសាកលវិទ្យាល័យ ជីវជាំង (Jiujiang University) នៃសាធារណរដ្ឋប្រជាមានិតចិន ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិត ខា ឡេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូនៃសាកលវិទ្យាល័យ ជីវជាំង និងបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យ ជីវជាំង មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ តាមរយៈការសម្របសម្រួលពីវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការលើកកម្ពស់ការបង្រៀន និងការសិក្សាភាសាចិនកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា ការរួមគ្នាបង្ហាញសមត្ថភាពសិល្បៈរបស់និស្សិតមកពីសាកលវិទ្យាល័យ ជីវជាំង និងនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅលើឆាកតែមួយនាពេលនេះ មិនត្រឹមតែជាការបង្ហាញពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់មិត្តភាព និងការរឹតចំណងសាមគ្គីភាពរវាងយុវជនកម្ពុជា-ចិន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យអប់រំ និងវប្បធម៌នាពេលអនាគត។

ជាមួយគ្នានេះលោក តាំង ម៉េងឆុង បានឱ្យដឹងដែរថា សាកលវិទ្យាល័យ ជីវជាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេយ៉ង់សេ និងជើងភ្នំលូសាន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានវប្បធម៌ ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងមានភាពលេចធ្លោផ្នែកអប់រំសិល្បៈ, អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការគ្នាបង្កើតដេប៉ាតឺម៉ង់ភាសាចិន ដើម្បីបើកបង្អួចនៃការយល់ដឹងឱ្យយុវជនកម្ពុជា ស្គាល់កាន់តែច្បាស់ពីប្រទេសចិន និងឱ្យយុវជនចិនស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ភាសា និងវប្បធម៌ចិន ព្រោះភាសា និងសិល្បៈ គឺជាស្ពានតភ្ជាប់ទំនាក់ទំនង ហើយការយល់ចិត្តគ្នា និងមិត្តភាពរវាងយុវជន គឺជាស្ពានដ៏សំខាន់ឆ្ពោះទៅកាន់អនាគត។

លោក ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីកម្មវិធីនេះ នឹងមាននិស្សិតកម្ពុជាកាន់តែច្រើនចូលរៀនភាសាចិន ព្រមទាំងមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរកាន់តែច្រើនឡើង ដើម្បីបន្តថែរក្សា និងពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

នៅក្នុងកម្មវិធីដ៏អធិកអធមនេះ ក្រុមសិល្បៈនៃសាកលវិទ្យាល័យ ជីវជាំង បានពាំនាំមកនូវការសម្តែងចម្រៀង របាំ ក្បាច់គុន និងការប្រគំតន្ត្រីដោយប្រើឧបករណ៍ភ្លេងជនជាតិចិន ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ចិន ខណៈដែលនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានចូលរួមបង្ហាញនូវការសម្តែងរបាំប្រពៃណីខ្មែរយ៉ាងរស់រវើក ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងមរតកវប្បធម៌ដ៏ផូរផង់របស់កម្ពុជាផងដែរ។

កម្មវិធីសម្តែងសិល្បៈរួមកម្ពុជា-ចិន ក្រោមប្រធានបទ «សិល្បៈតភ្ជាប់កម្ពុជា-ចិន រួបរួមបណ្តុះចិត្តតែមួយ» បានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ដែលបានមើលឃើញពីតម្លៃនៃការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជាតិទាំងពីរតាមរយៈវិស័យអប់រំ៕