* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ ដោយនាំយកមកជាមួយនូវតំណែងប្រធាន CLMV

28-11-2026 21:41

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកកម្ពុជាវិញហើយនៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនាំមកជាមួយនូវតំណែងប្រធានកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ- មីយ៉ាន់ ម៉ា និងវៀតណាម (CLMV) សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងហាណូយ ប្រទេស វៀតណាម កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ។ ដំណើរអញ្ជើញទៅកាន់ប្រទេសវៀត ណាមនាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួនពីររួមមាន៖ កិច្ចប្រជុំកំពូលយុទ្ធ សាស្ត្រ កិច្ច សហ ប្រតិ បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ច ប្រជុំ កំពូល សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូល ទាំង ពីរ នេះ ជាជំនួបដ៏សំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នាចំនួន៥ រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលទាំងពីរបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយមានការអញ្ជើញ ចូលរួម ពីមេដឹកនាំប្រទេសទាំង៥ ហើយក៏មានការអញ្ជើញចូលរួមពីប្រទេសដៃគូ អគ្គលេខាធិការអាស៊ាន និងអ្នកធ្វើធុរកិច្ច។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់ ការ អភិ វឌ្ឍ ឆ្លាតវៃ និងប្រកបដោយចីរភាព ព្រមទាំងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអនុតំបន់មេគង្គ។ ថ្នាក់ ដឹក នាំ បាន ឯកភាពគ្នាលើចក្ខុវិស័យសហប្រតិបត្តិការដល់ឆ្នាំ២០៣០ និងកំណត់បញ្ជី គម្រោង អាទិភាព ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក តូ ឡឹម ប្រមុខរដ្ឋវៀតណាម និងលោក សាលើមសៃ គំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ។

ជំនួបទ្វេភាគីនេះ បានជជែកផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងគ្នា៕