* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

លទ្ធផលផ្លែផ្កាពីជំនួបទ្វេភាគីទាំង៤ របស់សម្តេចធិបតី នៅទីក្រុងហាណូយ៖ សម្រួលការនាំចេញកសិផលទៅវៀតណាម សាងសង់ស្ពាន និងបើកជើងហោះហើរត្រង់ទៅឡាវ (Video inside)

29-11-2026 00:20

(ភ្នំពេញ)៖ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគីចំនួន៤ ដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម មីយ៉ាន់ម៉ា និងឡាវ ដោយទទួលបានលទ្ធផលជាក់ស្តែងជាច្រើនសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សារគន្លឹះទី៣ របស់សម្តេចធិបតីនៅទីក្រុងហាណូយ គឺ «ភាពជាអ្នកជិតខាងល្អ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន» ដែលស្តែងឡើងតាមរយៈលទ្ធផលនៃជំនួបទ្វេភាគីទាំង ៤ រួមមាន៖

១. ជំនួបជាមួយប្រមុខដឹកនាំវៀតណាម (លោក តូ ឡឹម និងលោក ឡេ មិញហ៉ឹង)៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណវៀតណាម ដែលបានចូលរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅទីក្រុងភ្នំពេញ ទទួលបានជោគជ័យ និងបានជូនពរវៀតណាមឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធាន APEC នៅឆ្នាំ២០២៧ ខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅឆ្នាំ២០២៧ ឱ្យបានអធិកអធម ព្រមទាំងឯកភាពជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សម្រួលការនាំចេញផលិតផលកសិកម្មកម្ពុជាទៅវៀតណាមដោយផ្ទាល់ និងបន្តសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។

២. ជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ (លោក សាលើមសៃ គុំម៉ាស៊ីត)៖
ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង លោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើឡើងចំពេលដែលឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានថ្លែងអំណរគុណឡាវ ដែលបានរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅភ្នំពេញ និងបានអបអរសាទរឡាវ ដែលទើបបានចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។ ជាលទ្ធផល មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញពាណិជ្ជកម្មទ្វេភាគី ស្វាគមន៍វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានតភ្ជាប់ទន្លេរពៅនៅខាងកម្ពុជា និងសេឡាំពៅនៅខាងឡាវ ព្រមទាំងការតភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទន៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ដែលគ្រោងនឹងចាប់ផ្តើមហោះហើរចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះតទៅ។

៣. ជំនួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (លោក មីន អោងឡាំង)៖
បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង មកកាន់កម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៦ មេដឹកនាំទាំងពីរបានជួបពិភាក្សាទ្វេភាគីនៅទីក្រុងហាណូយ អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងសន្តិសុខ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្តែង៕