* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញសារៈសំខាន់ទាំង ៣ សម្រាប់កម្ពុជា ពីការចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅប្រទេសវៀតណាម (Video inside)

29-11-2026 00:31

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រចំនួន ៣ យ៉ាងសម្រាប់កម្ពុជា ដែលទទួលបានពីការចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន ដូចជាសង្គ្រាម និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ACMECS និង CLMV មិនមែនជាជម្រើសទៀតទេ ប៉ុន្តែគឺជាតម្រូវការចាំបាច់សម្រាប់បណ្តាប្រទេសសមាជិកទាំងអស់។

សម្រាប់កម្ពុជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានសង្ខេបនូវសារៈសំខាន់ទាំង ៣ យ៉ាង នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV និង ACMECS រួមមាន៖

* ទី១. ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ៖ តាមរយៈការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកទីផ្សារនាំចេញកសិផលទៅកាន់ប្រទេសក្នុងតំបន់។

* ទី២. ពង្រឹងតួនាទី និងកិត្យានុភាពកម្ពុជានៅក្នុងតំបន់៖ ជាពិសេសតាមរយៈការទទួលតំណែងជាប្រធាន CLMV សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ និងការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLMV លើកទី១៣ នៅឆ្នាំ២០២៨ ខាងមុខ។

* ទី៣. បង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា៖ ក្នុងការរក្សាសន្តិភាព ពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់ផលប្រយោជន៍រួម។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បន្ថែមថា វត្តមាន និងសកម្មភាពយ៉ាងមមាញឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហាណូយ ស្តែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាងអនុតំបន់មេគង្គដែលមានសន្តិភាព ការតភ្ជាប់ ភាពធន់ និងវិបុលភាព ដូចដែលសម្តេចធិបតីបានមានប្រសាសន៍នៅទីក្រុងហាណូយថា៖ «ការកសាងអនាគតរបស់យើង មិនមែនពឹងផ្អែកតែលើក្តីសង្ឃឹមទេ ប៉ុន្តែយើងត្រូវមានសាមគ្គីភាព ការប្តេជ្ញាចិត្តដ៏មុតមាំ និងសកម្មភាពជាក់ស្តែង ប្រកបដោយភាពម៉ឺងម៉ាត់»៕