* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ក្រសួងទេសចរណ៍ ចេញផ្សាយជាផ្លូវការ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

29-11-2026 08:17

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញផ្សាយជាផ្លូវការ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ដែលជាវេទិកាជាតិផ្លូវការសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំមាតិកាបែបនិទានកថា (Storytelling) រួមផ្សំជាមួយរូបភាពដ៏ស្រស់ស្អាតនៃធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ គោលដៅទេសចរណ៍ថ្មីៗ និងការរចនាប្រកបដោយវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងរក្សាបាននូវអត្តសញ្ញាណជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ទស្សនាវដ្តីនេះមានចក្ខុវិស័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេមួយក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ទន្ទឹមនឹងនេះ ទស្សនាវដ្តីមានបេសកកម្មបង្ហាញពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ឱ្យលើសពីតំបន់ប្រាសាទអង្គរវត្ត តាមរយៈការបង្ហាញគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយទូលំទូលាយពីមុនមក រួមមាន សម្រស់ធម្មជាតិ វប្បធម៌ដ៏រស់រវើក ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ សហគមន៍ប្រកបដោយភាពសុខដុមរមនា បទពិសោធទេសចរណ៍ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍទេសចរណ៍បៃតង ប្រកបដោយចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ ទស្សនាវដ្តីទេសចរណ៍កម្ពុជា នឹងដើរតួជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដោយបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង «ស្នាមញញឹមខ្មែរ» តាមរយៈការនិទានកថាដ៏ទាក់ទាញ និងការរៀបរាប់យ៉ាងរស់រវើក ដែលអាចឱ្យអ្នកអានស្រមៃឃើញពីទេសភាពដ៏ស្រស់ស្អាត និងជំរុញឱ្យមានការស្វែងយល់ពីកម្ពុជាកាន់តែស៊ីជម្រៅ។

ក្រសួងទេសចរណ៍ អំពាវនាវដល់សាធារណជនទាំងអស់ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ឱ្យបានទូលំទូលាយ ដែលនឹងត្រូវបោះផ្សាយជារៀងរាល់ត្រីមាសម្តង ដើម្បីរួមចំណែកលើកកម្ពស់កិត្តិនាម និងសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ៕