* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

FTC នឹងបន្តផ្តល់ជូនការបញ្ចុះតម្លៃ៣០ភាគរយ សម្រាប់វគ្គសិក្សា «ជំនាញថតរូប» ជំនាន់ទី៧

29-11-2026 08:34

(ភ្នំពេញ)៖ ដើម្បីបន្តលើកទឹកចិត្ត និងផ្តល់ឱកាសកាន់តែទូលំទូលាយដល់យុវជន សិស្ស និស្សិត ព្រមទាំងសាធារណជនទូទៅដែលមានបំណងចង់ពង្រឹងសមត្ថភាពថតរូប មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC (Fresh News Training Center) បានសម្រេចបន្តផ្តល់ជូនការបញ្ចុះតម្លៃសិក្សាពិសេសរហូតដល់ ៣០ភាគរយ សម្រាប់សិក្ខាកាម ១៥នាក់ដំបូង ដែលចុះឈ្មោះចូលរៀនវគ្គ «ជំនាញថតរូបអាជីព» ជំនាន់ទី៧។

ការបន្តផ្តល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសនេះ ធ្វើឡើងស្របពេលដែល FTC បានប្រកាសបើកទ្វារស្វាគមន៍សិក្ខាកាមថ្មីៗជាបន្តទៀត ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានចំនួន ៦វគ្គកន្លងមក។ វគ្គសិក្សាជំនាន់ទី៧នេះ ផ្តោតសំខាន់លើការផ្ទេរចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ស្របតាមស្តង់ដារវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យសិក្ខាកាមអាចវិវឌ្ឍខ្លួនក្លាយជាអ្នកថតរូបអាជីពពិតប្រាកដ សម្រាប់បម្រើឱ្យការងារសារព័ត៌មាន ការងារទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយគុណភាព។

ចំណុចកាន់តែលេចធ្លោ និងជាគុណតម្លៃដ៏ពិសេសថែមទៀតនោះ គឺវត្តមានរបស់ លោក ហេង ស៊ីនិត្យ ដែលជាអ្នកថតរូបវិជ្ជាជីវៈដ៏ឆ្នើម និងមានបទពិសោធន៍ការងារក្រាស់ក្រែលជាង ៣០ឆ្នាំ ជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ នឹងអញ្ជើញមកធ្វើជាគ្រូបង្គោលផ្ទាល់ ដើម្បីចែករំលែកនូវចំណេះដឹង តិចនិក និងបទពិសោធន៍ជាក់ស្តែងយ៉ាងសម្បូរបែបដល់សិក្ខាកាមគ្រប់ៗរូប។

វគ្គសិក្សាថ្មីនេះមានរយៈពេលសរុប ៣ខែ ដោយដំណើរការបង្រៀនរៀងរាល់ រសៀលថ្ងៃសៅរ៍ ដែលជាពេលវេលាអំណោយផល និងសម្របសម្រួលយ៉ាងប្រសើរសម្រាប់អ្នកដែលជាប់រវល់ការងារ ឬការសិក្សាប្រចាំសប្តាហ៍។

កុំឱ្យឱកាសចំណេញ និងការសិក្សាដ៏កម្រនេះកន្លងផុតទៅ សិក្ខាកាមដែលមានបំណងទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់កៅអីអាទិភាពទាំង ១៥នាក់ដំបូង សូមប្រញាប់រួសរាន់ទំនាក់ទំនងចុះឈ្មោះតាមរយៈ៖

* លោក ពេជ្រ ប៊ុនសាយ (អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC)
- Tel / CoolApp: 076 9393 399
- Telegram: https://t.me/pichbunsay

* កញ្ញា កង សុវណ្ណមួយគា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
- Tel / CoolApp: 096 388 1177
- Telegram: https://t.me/Sovanmouykea

* កញ្ញា រិន ម៉ានីកា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
- Tel / CoolApp: 012 876 948
- Telegram: https://t.me/rinmanikafn