* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទស្សនាវិដេអូ សកម្មភាពបាញ់ប្លន់ដល់មុខផ្ទះជនរងគ្រោះ នៅជិតផ្សារសុវណ្ណា ខណ្ឌចំការមន បណ្តាលឲ្យស្លាប់បុរសជាគូដណ្តឹង (Video Inside)

21-01-2017 11:40

(ភ្នំពេញ)៖ បុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាននារីម្នាក់ត្រូវជាគូដណ្តឹង ដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ បានស្លាប់ហើយនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។

តាមរយៈវិដេអូ ដែលថតបានពីសកម្មភាពបាញ់ប្រហារខាងលើនេះ បង្ហាញថា ជនរងគ្រោះត្រូវក្រុមចោរបាញ់ពីខាងក្រៅតាមកញ្ចក់រថយន្ត ដោយសារតែខឹងជនរងគ្រោះបើករថយន្ត ទៅបំបុកពួកគេ ខណៈកំពុងប្រតាយប្រតប់ជាមួយនារីជាគូដណ្តឹង និងបងប្អូនស្រីម្នាក់ទៀតនៅមុខផ្ទះ (សូមទស្សនាវិដេអូខាងក្រោម)។

នៅព្រឹកថ្ងៃដដែលនេះនៅកន្លែងកើតហេតុ គេសង្កេតឃើញវត្តមានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សុង លី ស្នងការរងនគរបាល បានដឹកនាំមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរនាំបន្ថែមពីករណីប្លន់បាញ់ប្រហារខាងលើនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ និងស្រាលដោយក្រុមចោរបានប្លន់ និងបាញ់ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រ​ថ្ងៃទី២១​ ខែមករាឆ្នាំ​២០១៧​ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ពេលចុះបើកទ្វារ ស្រាប់តែពេលនោះជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្តត្រូវជាគូដណ្តឹង បានបើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង៣នាក់។

ជនរងគ្រោះជិះរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus​ ពណ៌សស្លាកលេខភ្នំពេញ 2AI-8799​ ចេញមកពីក្លឹប Epic មកផ្ទះ។

បន្ទាប់ពីបាញ់ឲ្យរងរបួសហើយជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ​។ ប៉ុន្តែនៅពេលនេះបុរសជាគូដណ្តឹងបានស្លាប់ហើយ៕