* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ឡាវ យកបញ្ហាបង្គោលព្រំដែននៅទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវ បង្គោលលេខ០២ និងលេខ០៣ មកជជែករកដំណោះស្រាយ

25-01-2017 12:16

(ភ្នំពេញ)៖ ក្រោយគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ បើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹករួចមក លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែន បានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា លើបញ្ហាបង្គោលព្រំដែនមួយចំនួន ដូចជា នៅចំណុចទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវ ចំណុចបង្គោលព្រំដែនលេខ០២ និងលេខ០៣។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបន្តថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវ បោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត ហើយចំណុចដែលនៅសេសសល់នោះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

លោកទេសរដ្ឋមន្រ្តីថា «យើងត្រូវជជែកគ្នាលើចំណុច៤ ដែលសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅប្រមុខដឹកនាំប្រទេសឡាវ ដោះស្រាយបញ្ហា៤ចំណុចហ្នឹង លើបញ្ហាព្រំដែនដែលនៅសេសសល់ ក្នុងនោះមាននៅតាមទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង មានបន្ថែមលើរបៀបវារៈនេះទៀត ហើយនៅតំបន់អូរតាង៉ាវ ដែលយើងត្រូវដោះស្រាយដែរ និងបញ្ហាផ្សេងៗទៀត ដូចបង្គោល លេខ០២, ០៣»។

លោកទេសរដ្ឋមន្រ្តីបានបន្តថា អំឡុងពេលពិភាក្សាគ្នានេះ ភាគីទាំងពីរបានលើកសំណើដាក់គ្នាទៅវិញទៅមក ហើយបើភាគីទាំង២ ព្រមដោះស្រាយដោយសុឆន្ទៈ ក្នុងការដោះស្រាយបបញ្ហាជាមួយគ្នា នោះកិច្ចពិភាក្សានឹងទទួលបានផ្លែផ្កាល្អប្រសើរ តែបើភាគី ទាំងពីរមិនទាន់ស្រុះស្រួលគ្នាទេ ប្រហែលជាមិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីឡើយ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ថា នៅល្ងាចម៉ោង៥ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ភាគីកម្ពុជា និងភាគីឡាវ នឹងមានចុះកិច្ចព្រមព្រៀងរួមគ្នាមួយ។ ដោយឡែកលទ្ធផលផ្លែផ្កាយ៉ាងណានោះ លោកទេសរដ្ឋមន្រ្តីនៅមិនទាន់ អាចបញ្ជាក់បានទេ៕