* ប្រធាន WHO ជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មលើប្រទេសគុយបា ដែលកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរខ្លាំង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនពាក់ព័ន្ធ​គ្រឿងញៀន ៦នាក់ មានម្នាក់​ជាទាហ៊ាន​កងពល​ធំអន្តរាគមន៍​លេខ៣

07-02-2017 09:51

(ព្រះវិហារ)៖ ជនសង្ស័យ៦នាក់ ក្នុងនោះមានម្នាក់ជាទាហ៊ានបម្រើការ នៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ចែកចាយគ្រឿងញៀន។

ការឃាត់ខ្លួនជនទាំង៦នាក់នេះ ធ្វើឡើងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ត និងភូមិត្រពាំងសង្កែ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការអាវុធហត្ថស្រុក បានដឹកនាំកម្លាំង​ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចភូមិឈើទាលគង ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ រួមនឹងថ្នាំញៀនម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ធំ និង៨កញ្ចប់តូច។

ក្រោយពីការសួរនាំរកប្រភពដែលទិញថ្នាំញៀនមកពីណា ជនសង្ស័យបានប្រាប់ពីកន្លែងដែលពួកគេទិញ សមត្ថកិច្ចក៏បាន​បន្តចុះទៅ​ដល់ផ្ទះជនសង្យ័យ ក៏បានឃាត់ខ្លួនបានចំនួន៣នាក់ទៀត រួមនឹងវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌ស ២កញ្ចន់ធំផងដែរ។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ មានម្នាក់ជាយោធានៅកងពលធំអន្តរាគមន៍លេខ៣ ផងដែរ។ ក្រោយការសាក​សួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់កងរាជអាវុធខេត្ត ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់៕