* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្ងៃនេះ រថយន្តសម្អាតផ្លូវរបស់ ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមសម្អាតផ្លូវនៅរាជធានីភ្នំពេញហើយ!

19-07-2017 17:15

(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញខ្លូនលើកដំបូង ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមសម្អាតតាមមហាវិថីព្រះសុធារស និងព្រះសុរាមរិត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បើកយុទ្ធនាការណ៍សម្អាតផ្លូវនានាក្នុងរាជធានីចាប់ពីថ្ងៃទី ១៩ ខែកក្កដានេះ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧកញ៉ាបានបន្តថា «ទីក្រុងភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិយើង ដូច្នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានកិត្តិយស ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការធ្វើឲ្យបេះដូងមួយនេះ កាន់តែស្រស់ស្អាត និងទាក់ទាញ»។

រាជធានីភ្នំពេញ ជាទីតាំងទី១០ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់ បន្ទាប់ពីធ្វើបេសកកម្មសម្អាតផ្លូវក្នុងខេត្តចំនួនប្រាំបួន ចាប់ពីដើមឆ្នាំ ២០១៧មក។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងWurkz ភេសជ្ជៈកូឡាIze និងទឹកផ្លែឈើJoop៕