* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការសហប្រជាជាតិប្រគល់ប្រាក់សំណង ២៨ម៉ឺនដុល្លារ ដល់គ្រួសារសពទាហានមួកខៀវ ៤នាក់ ដែលពលីជីវិតនៅអាហ្វ្រិកកណ្តាល

18-10-2017 17:10

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានប្រគល់ថវិកា២៨ម៉ឺនដុល្លារដល់គ្រួសារសពទាហាន មួកខៀវ ៤នាក់ ដែលបានពលីជីវិតនៅអាហ្រ្វិកកណ្តាល កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ ថវិកាសំណងនេះ ក្នុងមួយគ្រួសារ ទទួលបាន ៧ម៉ឺនដុល្លារអាមេរិក។

ពិធីប្រគល់ប្រាក់សំណងត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ក្លែវ៉ាន់ឌឺវ៉ារិន តំណាងអង្គការសហប្រជាជាតិ។

លោក សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា ទឹកប្រាក់សំណងនេះត្រូវបានអង្គការសហប្រជាជាតិផ្តល់ជូនគ្រួសាសពទាហានពលីម្នាក់ៗនៅអាហ្វ្រិកកណ្តាល។

លោកបានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៦ មកមជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជា ៤,៧៦៩នាក់ក្នុងនោះ ស្រី២០៣នាក់ទៅចូលរួមក្នុងបណ្តាបេសកកម្មចំនួន១០ក្នុងប្រទេសចំនួន ៨មានសាធារណរដ្ខស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីសនិងម៉ាលី។

លោកបានលើកឡើងថាបច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន៨១១រូប ស្រី ៥៦រូបកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអ.ស.បនៅប្រទេសលីបង់។ចាប់តាំងពីឆ្នាំ២០១៤មកដល់បច្ចុប្បន្នមានទាហានមួកខៀវ៩រូបបានពលីនិង១១រូបរបួសដោយសារជម្ងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភណ្ឌ និងការវាយប្រហារដោយក្រុមឧទាមកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា «ការងាររក្សាសន្តិភាព អ.ស.ប មានគ្រោះថ្នាក់ណាស់ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើងតែងតែបន់ស្រន់ឲ្យកងកម្លាំងយើងទទួលបានសេចក្តីសុខ»។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនប្រើប្រាស់អាវុធនិងវិន័យកងកម្លាំងជាការចាំបាច់ណាស់សម្រាប់ទាហានគ្រប់រូប។ «គោរពវិន័យជាតិ អន្តរជាតិនិងវិន័យប្រទេសដែលយើងទៅកាន់ទីនោះដាច់ខាត។ ការប្រុងប្រយ័ត្នត្រូវតែអនុវត្ត ព្រោះប្រទេសដែលត្រូវទៅកាន់នោះជាប្រទេសដែលមានបញ្ហា»។

លោករដ្ឋមន្រ្តីបន្តថា «ក្លាហាន តែកុំព្រហើន និងកុំប្រហែសឲ្យសោះ។ កេរ្តិ៍ឈ្មោះនិងវីរៈភាពរបស់ទាហានដែលបានពលីកម្មកម្ពុជាមិនភ្លេចទេចងចាំជានិច្ច»។

លោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តំណាង អ.ស.ប ប្រចាំនៅប្រទេសកម្ពុជា តាងនាមឲ្យ អ.ស.ប បានថ្លែងរំលឹកគុណដល់វីរៈភាពរបស់កងកម្លាំងមួកខៀវកម្ពុជាចំនួន៤រូប ដែលបានបូជាជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មកាលពីខែឧសភាកន្លងទៅ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងរាជរដ្ឋាភិបាលម្ពុជា។

លោកស្រីបានលើកឡើងថា «ខ្ញុំបានឃើញការបោះជំហានទៅមុខរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូបនេះ អំឡុងពេលដែលពួកគេចាប់ផ្តើមដំណើរការបំពេញភារកិច្ច ហើយមានសេចក្តីក្តុកក្តួលជាពន់ពេកនៅពេលទទួលដំណឹងពីការពលីនេះ»។

លោកស្រី បានអំពាវនាវដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាលធ្វើការស្រាវជ្រាវ ដើម្បីនាំជននោះទៅកាត់ទោសតាមច្បាប់។ លោកស្រីបន្តថា បច្ចុប្បន្ននេះពិភពលោកបានភាពស្មុគស្មាញមានជនភៀសខ្លួនច្រើននាក់ តែការរក្សាសន្តិភាពបន្តតួនាទីតំណាងឲ្យ អ.ស.ប ហើយការរក្សាសន្តិភាពមានតួនាទីចម្បងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នាយទាហ៊ានមួកខៀវកម្ពុជា ០៤រូប និងម៉ារ៉ុក ០១រូប បានស្លាប់ ដោយសារការវាយប្រហារពីក្រុមឧទ្ទាមសាធារណរដ្ឋអាហ្រ្វិកកណ្តាល។

ទាហានមួកខៀវកម្ពុជាដែលពលី ដើម្បីរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាលចំនួន ៤នាក់នោះរួមមាន៖

១៖ លោកអនុសេនីយទោ អ៊ឹម សំអាយុ ៣៩ឆ្នាំ (១០កញ្ញា១៩៨០) ជាកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ មានប្រពន្ធឈ្មោះតាន់ ភារ័ត្ន អាយុ ៣៦ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ សំ រិទ្ធិ អាយុ ១៣ឆ្នាំ។

២៖ លោកអនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៩ឆ្នាំ កងឯកភាពសាកលវិទ្យាល័យការពារជាតិមានប្រពន្ធឈ្មោះ ឆាយ ចំរើន អាយុ ៣៨ឆ្នាំ មានកូន ៣នាក់ប្រុស ២នាក់ (អាយុ១៦ ឆ្នាំ និង ១៤ឆ្នាំ) និងស្រីនអាយុ១២ឆ្នាំ។ មានទីកន្លែងកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៣៖ លោកព្រឹន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៧ឆ្នាំ (នៅលីវ) នៅកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មានឪពុកឈ្មោះ ស៊ាង សែន មុនរបរជាគ្រូបង្រៀននិងម្តាយឈ្មោះ ស៊ាន ម៉ូរ៉ា មុខរបរមេផ្ទះ។

៤៖ ព្រឹន្ទបាលទោមុំ តុលា អាយុ ៣៣ឆ្នាំ (នៅលីវ) ជាកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មានម្តាយឈ្មោះ នុត ប៊ុណា មុខរបរកសិករ។មានទីលំនៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕