* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសណាក៏បញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសដែរ កុំបន្ទោសខ្ញុំថាបញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំគេ ព្រោះអ្នកថានោះក៏ធ្វើការឲ្យគេដែរ (Video inside)

18-10-2017 18:05

(ភ្នំពេញ)៖ ឆ្លើយតបនឹងការតិះដៀលផ្ដេសផ្ដាសពីបុគ្គលមួយចំនួន ដែលមិនយល់ពីទិដ្ឋភាពសកលលោកអ្វីសោះនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងពន្យល់ថា ការបញ្ចូនពលករទៅធ្វើការនៅក្រៅប្រទេស មិនមែនមានតែកម្ពុជានោះទេ ប្រទេសដទៃក៏បញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសដែរ ដើម្បីឲ្យពលកររបស់ខ្លួនទទួលបានប្រាក់ឈ្នួលខ្ពស់ និងទទួលបានជំនាញពិតប្រាកដពីការងារក្រៅប្រទេសនោះ មិនមែនជាការបញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំគេនោះឡើយ។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ ក្នុងតំបន់កំបូល ស្ថិតក្នុងពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា កន្លងមក មានបុគ្គលមួយចំនួនធ្លាប់បានបន្ទោសបង្អាប់សម្ដេចថា បញ្ជូនមនុស្សទៅឲ្យធ្វើខ្ញុំគេនៅក្រៅប្រទេស ប៉ុន្តែបានបញ្ចេញប្រតិកម្មវិញថា មិនមែនមានតែប្រទេសកម្ពុជាទេ ដែលបញ្ជូនពលករ-ពលការិនីទៅធ្វើការនៅក្រៅប្រទេសនោះ ប្រទេសដទៃក៏រដ្ឋាភិបាលគេបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដែរ តួយ៉ាងហ្វីលីពីន ជាប្រទេសដែលបញ្ជូលពលករច្រើនជាងគេ រហូតដល់ជាង១២លាននាក់ ក្នុងនោះមានប្រមាណ១ម៉ឺននាក់ធ្វើការនៅកម្ពុជា ប្រទេសថៃដែលយកពលករពីកម្ពុជាទៅ ក៏បញ្ជូនពលករគេទៅធ្វើការនៅកូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ និងនៅមជ្ឈិមបូព៌ាដែរ។ ប្រទេសដែលមិនមានការបញ្ជូនពលករចេញ គឺមានតែប្រទេសសិង្ហបុរី ម៉ាឡេស៊ី តែប៉ុណ្ណោះ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងសូមកុំតិះដៀលខ្ញុំថា បញ្ជូនមនុស្សទៅឲ្យធ្វើខ្ញុំគេ កន្លងទៅមានការបន្ទោសបង្អាប់ថា ក្មួយៗនេះ (កម្មករ-កម្មការិនី) សុទ្ធតែជាអ្នកមកធ្វើកញ្ជះគេ ក្នុងពេលដែលក្មួយៗស្វែងរកឱកាសការងារយ៉ាងលំបាក គេមកបន្ទោសថា ពូដឹកនាំគ្រាន់តែធ្វើឲ្យមនុស្សធ្វើកញ្ជះគេ ក៏ប៉ុន្តែអ្នកនិយាយនោះ ក៏ធ្វើការឲ្យគេដែរ គាត់មិនមែនធ្វើថៅកែទេ បើដូច្នោះមានអ្វីខុសគ្នា»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា មិនមែនក្នុងប្រទេសកម្ពុជាគ្មានការងារធ្វើនោះទេ ឱកាសការងារក្នុងប្រទេសក៏មានច្រើនសន្ធឹកសន្ធាប់ដែរ ប៉ុន្តែដើម្បីផ្ដល់ជម្រើសការងារជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាបើកឱកាសការងារក្រៅប្រទេស ជាមួយតម្លៃប្រាក់ឈ្នួលខ្ពស់ និងសម្របសម្រួលដល់ពលករខ្មែរខុសច្បាប់ ឲ្យក្លាយជាពលករស្របច្បាប់វិញ ជាក់ស្ដែងដូចពលករខ្មែរនៅប្រទេសថៃ មានទាំងពលករស្របច្បាប់ និងខុសច្បាប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បាននិងកំពុងខិតខំធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីបង្កលក្ខណៈឲ្យពលករខ្មែរដែលធ្វើការដោយខុសច្បាប់ ក្លាយទៅជាពលករស្របច្បាប់វិញ ហើយក៏កំពុងតែខិតខំធ្វើយ៉ាងណាឲ្យពលករខ្មែរ ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដូចកម្មករថៃទៀតផង។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសម្របសម្រួលបញ្ហាគ្រប់បែបយ៉ាងជូនពលករខ្មែរ ដែលធ្វើការនៅកូរ៉េខាងត្បូង ជប៉ុន និងនៅប្រទេសដទៃទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្វែងរកសន្តិភាព និងថែរក្សាសន្តិភាពនៅកម្ពុជា ក៏បានប្រាប់ឲ្យកម្មករ-កម្មការិនីកាប់ថ្មចំណាំ ហើយចាំទុកថា មានសន្តិភាព ទើបប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ចំណូល តែបើបាត់សន្តិភាពហើយ កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់នឹងបាត់ការងារធ្វើ និងប្រាក់ចំណូលភ្លាមដែរ អ្នកដែលខាតបង់មុនគេ គឺកម្មករ-កម្មការិនីនេះឯង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់កម្មករ-កម្មការិនី ក្នុងឱកាសនោះថា «អ្នកណាក៏ដោយ ដែលទៅប្រាប់បរទេសថា កុំឲ្យផ្ដល់ជំនួយដល់កម្ពុជា កុំឲ្យវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា គឺជាអ្នកក្បត់នឹងផលប្រយោជន៍របស់កម្មករ-កម្មការិនី ក្បត់នឹងផលប្រយោជន៍របស់ប្រជាជាតិកម្ពុជា មិនមែនសមហេតុសមផលធ្វើជាមេដឹកនាំរបស់កម្ពុជានោះទេ»។

សម្ដេចនាយករដ្ឋមន្ត្រីបានសម្ដែងនូវក្ដីសង្ឃឹមថា កម្មករ-កម្មការិនីនឹងបន្តការខិតខំរួមចំណែក ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដ៏កំសត់មួយនេះ ឲ្យទៅជាប្រទេសដែលមានការរីកចម្រើន។

ឱកាសដ៏ស្និទ្ធស្នាលនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាពជាមួយកម្មករ-កម្មការិនី និងប្រជាពលរដ្ឋកម្ពុជាខ្លាំងណាស់ ដែលបានរួមដំណើរជាមួយសម្ដេច អស់រយៈពេលជិត៤០ឆ្នាំមកនេះ ក្នុងការពួតដៃគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាដើម្បីទប់ស្កាត់របបដ៏ខ្មៅងងឹតនេះ កុំឲ្យកើតឡើងជាថ្មីលើទឹកដីកម្ពុជាដ៏កំសត់ និងដើម្បីស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅភាពរីកចម្រើនរុងរឿង។

សូមជម្រាបថា ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមានប្រមាណ ១,០៥០,០០០នាក់ ក្នុងនោះប្រទេសថៃមានជាង១លាននាក់៕