* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រូបង្វឹក Leonardo លាឈប់ពីក្រុមជម្រើសជាតិកម្ពុជា ក្រោយដឹកនាំបាន ៩ខែ

19-10-2017 22:25

(ភ្នំពេញ)៖ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានលាលែងពីតំណែងហើយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ ក្រោយដឹកនាំជម្រើសជាតិកម្ពុជាបានតែ៩ខែ តាំងពីខែមករា ជំនួសកៅអីលោក Lee Tae Hoon។

ចម្ងល់ជាច្រើនបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារដ៏កក្រើកមួយលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន នារាត្រីថ្ងៃទី១៩ ខែតុលានេះ ដែលខ្លឹមសាសរក្នុងសាររបស់លោក ហាក់បញ្ជាក់ពីគម្រោងលាឈប់ពីក្រុមជម្រើសជាតិកម្ពុជា។

គ្រូបង្វឹកប្រេស៊ីលរូបនេះ បានសរសេរថា «សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិកមន្ត្រីរាជការ កីឡាករអ្នកគ្រប់គ្រ ងនិងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន»។

លោកបន្ដថា «ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំ ដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា។ សូមអរគុណផងដែរ អ្នកឧបត្ថម្ភ៖ Smart, SCG, Clear ... នឹង អ្នកដ៏ទៃទៀត ។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ !!!»។

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកួតដែលនៅសេសសល់ក្នុងឆ្នាំ២០១៧ នេះ មន្រ្តីបច្ចេកទេស លោក អូហារ៉ា នឹងដឹកនាំបណ្តោះអាសន្ន ពេលកម្ពុជាប្រកួតទល់នឹងហ្ស៊កដានី និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានអាស៊ី AFC Asian Cup 2019៕