* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេចំនួន៥នាក់ ទទួលបានរង្វាន់ពីក្រុមហ៊ុន ICE Electronics

01-11-2017 12:45

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកដល់រដ្ឋាភិបាល ក៏ដូចជាសង្គម ក្រុមហ៊ុន ICE Electronics នៅ​ក្នុងឆ្នាំ២០១៧នេះ ​មានការផ្ដល់ជូននូវរង្វាន់ លើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលបានប្រលងជាប់និទ្ទេសA ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង៥​នាក់ នូវរងា្វន់ម៉ាស៊ីនព្រីន Fuji Xerox ចំនួន៥គ្រឿងក្នុងម្នាក់ៗ។

ក្រុមហ៊ុន ICE Electronics មើលឃើញថា រាជរដ្ឋាភិបាល បានខិតខំប្រឹង​ប្រែង​យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យអប់រំ ទើបបានជាក្រុមហ៊ុន​បានចូលរួមចំណែក ខ្លះក្នុងការលើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀន សូត្រជារង្វាន់ នូវម៉ាស៊ីនព្រីន ម៉ាក Fuji Xeroxចំនួន៥គ្រឿងក្នុងម្នាក់ៗ មួយគ្រឿង ។

ក្រុមហ៊ុនធ្វើកម្មវិធីនេះ ឡើងក្នុងគោលបំណងចង់បង្ហាញ​ឲ្យប្រជាពលរដ្ឋ ឃើញថា​​ក្រុមហ៊ុនបាន​យកចិត្តទុកដាក់ ចំពោះបញ្ហាសង្គម និង​មានបំណងលើកទឹកចិត្ត ដល់ប្អូនៗឲ្យរឹតតែខិតខំប្រឹងប្រែងបន្ថែមទៀត​ ដើម្បីឲ្យសង្គម មានការអភិវឌ្ឍប្រកួតប្រជែង ទីផ្សារតំបន់។

ជាចុងក្រោយនេះ ក្រុមហ៊ុន​សូមសន្យាថា នឹងបន្តចូលរួមចំណែកបន្ថែមទៀត រាល់​អំពើល្អៗក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍជាតិ យើងទាំងអស់គ្នា ហើយក៏សូមជូនពរ​ដល់សិស្សានុសិស្ស ទាំងអស់ឲ្យមានអនាគតភ្លឺស្វាង ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តទៀតដើម្បីចូលរួមអភិវឌ្ឍ ជាតិទាំងអស់គ្នា និងជៀស​ឆ្ងាយពីគ្រឿងញៀន។

ក្រុមហ៊ុន ICE Electronics ជាក្រុមហ៊ុន​ដែលចែកចាយ​នូវផលិតផល បច្ចេកវិទ្យា តែមួយគត់​នៅក្នុងប្រទេសកម្ពុជា ដែលចែកចាយនូវផលិតផល មានគុណភាពខ្ពស់ តំលៃសមរម្យ សេវាកម្មរហ័ស និងមានការធានាត្រឹមត្រូវ៕