* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្រ្តីជនជាតិ​ហ្វីលីពីនម្នាក់​ លេបថ្នាំញៀនជាង១គីឡូ​ចូលក្នុងពោះ មកពីប្រទេសប្រេស៊ីល មកដល់ខេត្តសៀមរាបត្រូវ​បង្ក្រាបបាន​​

09-11-2017 12:21

(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន និងគយរដ្ឋាករ និងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ស្រ្តីជនជាតិ​ហ្វីលីពីន​ម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងប្រទេស។

ស្រ្តីសង្ស័យមានឈ្មោះ ​MEDIDA RUERA ​អាយុ​៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P2306822A ជនជាតិ​ហ្វីលីពីន ហើយសម្រាប់ការបង្ក្រាបស្រ្តីបរទេសរូបនេះ កម្លាំងនគរបាលបានដកហូតសារធាតុញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនូន៨៣​ដុំ ទម្ងន់១០៤២,៥៨ក្រាម។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាល និងជាប្រធានផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ​បានភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បានធ្វើឡើងដោយអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងលោកឧត្តមសេនីយ៍​ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសំរួលដោយព្រះរាជអាជ្ញារង សំរឹទ្ធ សុខុន​។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា បានបញ្ជាក់ថា ដោយមានឈ្មោះ និងរូបថតដែលកម្លាំងនគរបាលជំនាញ បានដាក់ចូលនៅក្នុង Blacklist ទើបថ្ងៃទី០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ការបង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលេបលាក់នៅក្នុងខ្លួន ពីប្រទេស​Brazil មកកម្ពុជា ឆ្លងកាត់ ឌូបៃ, ក្វាងចូវ តាមជើងយន្តហោះលេខ CZ 3063 ចុះនៅអាកាសយានដ្ឋានអន្តជាតិសៀមរាប វេលាម៉ោង​០៥៖២០នាទី សមត្ថកិច្ចជំនាញ​បានសហការចាប់ខ្លួនជនសង្ស័យ នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប​។

បើតាមលោកស្នងការរង ស្រ្តីសង្ស័យរូបនេះបានសារភាពថា រូបគេពិតបានធ្វើដំណើរចំនួន២ លើកដើម្បីមើលសភាពការ នៅប្រទេសចំនួន៣ គឺ​កម្ពុជា ថៃ វៀតណាម ដូច្នេះលើកនេះ សម្រេចលេបថ្នាំញៀនប្រភេទ Cocaine ជាង១គីឡូក្រាមចូលក្នុងពោះ​ឆ្លងកាត់ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ជាកន្លែងប្រគល់ និងទទួលយកថ្នាំញៀននេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ​បញ្ជូនវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តសៀមរាប​ដើម្បីចាត់ការតាមច្បា​ប់៕