* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សោកស្ដាយ! ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់បារាំង ១៣-៨ពិន្ទុ

11-11-2017 13:30

(ភ្នំពេញ)៖ បេសកកម្មរបស់ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាវាយជាក្រុមនារី ៣នាក់ ទល់នឹង ៣នាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាការិនីបារាំង ក្នុងលទ្ធផល ១៣-៨ពិន្ទុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ នៅចិន។

ដូច្នេះកម្ពុជា ឈ្នះបាន២គ្រឿងដែរ ដោយមេដាយមាស១គ្រឿងដោយវីរកីឡាការិនី កែ ឡេង វាយឯកត្តជន និងវាយក្រុម ៣នាក់ទល់នឹង ៣នាក់នៅក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានចិនធ្វើម្ចាស់ផ្ទះ។

លោក សូម៉ៃ សុគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងថា ការបរាជ័យខាងលើ បានធ្វើឲ្យក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលរួមមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម ទទួលបានត្រឹមមេដាយសំរឹទ្ធស្ទួនដោយស្វ័យប្រវត្តិ ជាមួយក្រុមកីឡាការិនីអ៊ីតាលី គ្រាដែលក្រុមជើងខ្លាំងបារាំង ត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាការិនីម៉ាដាហ្កាស្កា ដែលជាក្រុមខ្លាំងដូចគ្នា នាល្ងាចថ្ងៃសៅរ៍នេះ។

ប៉ុន្ដែទោះបីក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ក្ដី តែកម្ពុជា នៅតែមានមោទនៈភាព ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់វីរកីឡាការិនី កែ ឡេង ដែលលោកស្រីសម្រេចដណ្ដើមបានមេដាយមាសពិភពលោកជាលើកទី៣ ឬការពារបានសម្រេចជាលើកទី២ លើវិញ្ញាសាវាយពិន្ទុនារី បន្ទាប់ពីលត់ក្រុមកីឡាការិនីថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុ ៤៣-៣៨ កាលពីយប់មិញ៕