* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ឲ្យក្រសួងមហាផ្ទៃពិនិត្យផ្លូវច្បាប់ បិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស (Video Inside)

26-11-2017 12:19

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យទិដ្ឋភាពច្បាប់ ដើម្បីឈានទៅបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ក៏ព្រោះមជ្ឈមណ្ឌលមួយនេះបង្កើតឡើងដោយលោក កឹម សុខា ក្រោមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក។

តាមរយៈវីដេអូថ្លែងទៅកាន់ប្រជាពលរដ្ឋនៅអូស្ត្រាលីកាលពីឆ្នាំ២០១៣ និងបង្ហោះតាមបណ្តាញព័ត៌មានខ្មែរនៅអូស្ត្រាលី CBN លោក កឹម សុខា ដែលជាស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សនោះ បានសារភាពដោយផ្ទាល់មាត់ រូបលោកត្រូវបានសហរដ្ឋអាមេរិកណែនាំឲ្យបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីឈានទៅសម្រេចគោលដៅក្នុងការផ្លាស់ប្តូររាជរដ្ឋាភិបាលកម្ពុជា។

ដោយយោងតាមសម្តីផ្ទាល់មាត់របស់លោក កឹម សុខា នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្កើតមជ្ឈមណ្ឌល គឺជារឿងខុសច្បាប់ ដែលក្រសួងមហាផ្ទៃត្រូវពិនិត្យលទ្ធភាពបិទដំណើរការ។

ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត ៥ពាន់នាក់នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះ «មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញត្រូវបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា! អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃគួរមើល ព្រោះអាហ្នឹងបរទេសជាអ្នកឲ្យបង្កើតមិនមែនខ្មែរទេ។ មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញហ្នឹងមួយទៀត»។

សម្តេចតេជោ បានបន្ថែមថា «បើថាអង្គការក្រៅប្រទេស គេមកបង្កើតដោយសុំច្បាប់យើងអាហ្នឹងមិនអីទេ តែនេះជនជាតិខ្មែរយើងម្នាក់ ត្រូវបរទេសឲ្យបង្កើត ឲ្យធ្វើនេះ ឲ្យធ្វើនោះ»។

​សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានលោ​ក​ ​កឹ​ម​ ​សុ​ខា​ ​ប​ង្កើ​ត​នៅ​ក្នុ​ង​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​២​០​០​២។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ដឹកនាំដោយលោកស្រី ច​ក់​ ​សុ​ភា​ព​៕