* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំងស្នើសុំការគាំទ្រពីកម្ពុជា ចំពោះបេក្ខភាព របស់ខ្លួនក្នុងការទទួលរៀបចំពិព័រណ៌ពិភពលោក ឆ្នាំ២០២៥

20-12-2017 20:44

(ភ្នំពេញ)៖ លោក ប៉ាស្កាល់ ឡាម៉ី (Pascal Lamy) អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ហើយបច្ចុប្បន្នជាប្រតិភូអន្តរក្រសួង ទទួលបន្ទុកពិព័រណ៌ពិភពលោក ឆ្នាំ២០២៥ បានស្នើសុំការគាំទ្រពីប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតដែលជាសមាជិក នៃពិពណ៌អន្តរជាតិនេះ ចំពោះបេក្ខភាពរបស់ប្រទេសបារាំង ក្នុងការទទួលរៀបចំពិព័រណ៌ពិភពលោក នៅឆ្នាំ២០២៥។

ការលើកឡើងពីសំណើនេះ បានធ្វើឡើងក្នុងសន្និសីតកាសែត នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

លោក ប៉ាស្កាល់ ឡាម៉ី បានថ្លែងថា នៅក្នុងបេក្ខភាពរបស់ខ្លួន បារាំងបានជ្រើសរើសយកប្រធានបទ «ចំណេះដឹងត្រូវចែករំលែកភពដែនដី ដែលត្រូវការពារ» ដោយផ្តោតសំខាន់ទៅលើអនាគត និងយុវជន។ បារាំងគ្រោងរៀបចំពិព័រណ៌នេះឡើង​នៅតំបន់សាក្លេយ នាភានរតីទីក្រុងប៉ារីស ដែលជាប៉ូលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក។ ដូច្នេះភូមិសកលមួយនឹងត្រូវបង្កើតឡើង​សម្រាប់ការប្រាព្ធពិព័រណ៌រយៈពេល៦ខែ ហើយបន្ទាប់មកនឹងក្លាយជាលំហសកល មួយសម្រាប់ទទួលនិស្សិត ឬក្រុមហ៊ុនមកពីប្រទេស ដែលបាន​ចូលរួមនៅក្នុងពិព័រណ៌។

លោក ប៉ាស្កាល់ បានបន្តថា​ សម្រាប់តំណែងធ្វើជាម្ចាស់ផ្ទះពិព័រណ៌ពិភពលោកឆ្នាំ២០២៥ មានការប្រចូលរួមប្រកួតប្រជែងចំនួន៤ប្រទេស គឺប្រទេស​បារាំង ប្រទេសរុស្ស៊ី ប្រទេសជប៉ុន និងប្រទេសអាហ្សេបាហ្សង់។ សម្រាប់ប្រទេសម្ចាស់ផ្ទះនៃពិធីនេះនឹងត្រូវជ្រើសរើសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការបោះឆ្នោតពីសំណាក់ប្រទេសចំនួន១៧០ ដែលជាសមាជិក ការិយាល័យពិព័រណ៌អន្តរជាតិ ក្នុងនោះក៏មានកម្ពុជាផងដែរ។

សូមរំលឹកថា ប្រទេសបារាំងធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកធំៗចំនួន៥ដងរួចមកហើយកាលពីសតវត្សទី១៩ គឺនៅឆ្នាំ១៨៥៥ ឆ្នាំ១៨៦៧ ឆ្នាំ១៨៨៩ និងឆ្នាំ១៩០០ ព្រមទាំងបានរៀបចំពិព័រណ៌អន្តរជាតិមួយស្តីពីសិល្បះ ណិងបច្ចេកទេសក្នុងជីវភាពទំនើបកាលឆ្នាំ១៩៩៧៕