* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋជិត៣០០គ្រួសារ នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ទន្ទឹងរង់ចាំចំណាត់ការរបស់ក្រសួងរៀបចំដែនដី ក្រោយពួកគាត់ដាក់ឯកសារពាក់ព័ន្ធ រឿងជម្លោះជាមួយក្រុមហ៊ុន មីនញូ

29-01-2018 11:28

(កណ្តាល)៖ ប្រជាពលរដ្ឋជិត៣០០គ្រួសារ ដែលរស់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទន្ទឹងរង់ចាំរកដំណោះស្រាយជូន ពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីពួកគេបានដាក់របាយការណ៍ និងឯកសារពាក់ព័ន្ធជូនដល់ក្រសួង កាលពីពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធជម្លោះដីជាមួយក្រុមហ៊ុនមីនញូ។

សូមបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ប្រជាពលរដ្ឋបានរាំងមិនឲ្យអាជ្ញាធរ និងជំនាញចុះវាសវែងដីជូនក្រុមហ៊ុន មីនញូនោះទេ ដោយពួគគាត់ទាំង២៩២គ្រួសារ បានអះអាងថា ដីដែលអាជ្ញាធរ និងជំនាញចុះវាស់វែងនោះ ជាដីរបស់ពួកគាត់ មិនមែនដីរបស់ក្រុមហ៊ុនឡើយ។ ដោយមានការប្រទាំងប្រទើសគ្នាបែបនេះ លោក ឡោ ដាវុធ អគ្គនាយកដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ បានចុះទៅសម្របសម្រួល រួចតម្រូវឲ្យប្រជាពលរដ្ឋដាក់ឯកសារពាក់ព័ន្ធ ចូលទៅក្រសួងដើម្បីពិនិត្យ និងរកដំណោះស្រាយជូនពួកគាត់។

លោក ញ៉ ញ៉ែម រស់នៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល តំណាងប្រជាពលរដ្ឋទាំង២៩២គ្រួសារ បាននិយាយថា ក្នុងនាមលោកជាតំណាងប្រជាពលរដ្ឋទាំង២៩២គ្រួសារ លោកសប្បាយចិត្តណាស់ពេលឃើញខាងក្រសួង ចុះមកដល់ទីតាំងដីទំនាស់ ដោយសន្យាថា ដោះស្រាយជូន។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានរៀបចំដាក់ឯកសារ ចូលទៅក្រសួងតាមអគ្គនាយក លោក ឡោ ដាវុធ ហើយក្រសួងបានប្រាប់ថា បានរៀបចំរួចរាល់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ តាមរយៈមេធាវីតំណាងឲ្យប្រជាពលរដ្ឋ ជាអ្នកយកទៅដាក់ចូលក្រសួង។

លោកបានបន្តថា ចាប់តាំងពីពេលនោះរហូតដល់បច្ចុប្បន្ន មិនទាន់ឃើញតំណាងខាងក្រសួង ចុះទៅផ្តល់ព័ត៌មានពីការចុះដោះស្រាយជូនពួកគាត់នៅឡើយ ប៉ុន្តែប្រជាពលរដ្ឋ នៅតែមានជំនឿជឿជាក់ថា ក្រសួងនឹងមិនព្រងើយកន្តើយនោះទេ នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ប៉ុន្តែបើក្រសួងមិនមានដំណោះស្រាយមែននោះ ពលរដ្ឋនឹងលើកគ្នា ទៅកាន់ក្រសួងដើ ម្បីសុំការអន្តរាគមន៍ពីរដ្ឋមន្រ្តី ជា សុផារ៉ាដោយផ្ទាល់តែម្តង។

លោកបានបន្តថា ប្រជាពលរដ្ឋបានមកកាប់រានព្រៃអាស្រ័យផលលើដី, បេះត្រកួន, បេះព្រលឹត, ដាំពោត, ដាំសណ្តែក ចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ រហូតដល់ឆ្នាំ២០០៦ ស្រាប់តែក្រុមហ៊ុនមួយបានទៅរំលោភបំពានយក ទើបប្រជាពលរដ្ឋបានធ្វើការតវ៉ា រហូតឈានទៅប្តឹងផ្តល់គ្នា ទៅដល់សាលាដំបូងខេត្តកណ្តាល។ លុះដល់ឆ្នាំ២០០៦ សាលាដំបូងខេត្តកណ្តាល បានចេញសាលក្រមរដ្ឋប្បវេណីលេខ៤០(វ) ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ និងសាលក្រមរដ្ឋប្បវេណីលេខ១២(វ)ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០០៧ ចូលជាស្ថាពរ។

ប៉ុន្តែពេលនោះ តុលាការមិនទាន់ចុះអនុវត្តន៍វាស់វែង ជូនប្រជាពលរដ្ឋនោះទេ តែប្រជាពលរដ្ឋអាចប្រើប្រាស់ដោយដាំដុះ នៅលើដីនោះបាន លុះដល់ឆ្នាំ២០០៨ ក្រុមហ៊ុនបានដាក់ កម្លាំងចុះមកការពារលើដីនោះ ទាំងបំពានលើសាលក្រមសាលាដំបូងខេត្តកណ្តាល ដោយហាមឃាត់ប្រជាពលរដ្ឋឲ្យឈប់ចូលទៅដាំដុះលើដីនោះទៀត ព្រោះដីនោះគេអះអាងថា ជាដីក្រុមហ៊ុនទៅវិញ។

លោកបានបន្តថា បន្ទាប់ពីក្រុមហ៊ុន បានដាក់កម្លាំងចុះមក ប្រជាពលរដ្ឋបាននាំគ្នាទៅដល់មុខផ្ទះសម្តេចតេជោ ហ៊ុន សែន ដើម្បីសូមឲ្យសម្តេចជួយរកយុត្តិធម៌ ពេលនោះលោក ហូ សិទ្ធី បានចេញចំណាមួយឲ្យតុលាការ សហការជាមួយអាជ្ញាធរចុះអនុវត្តន៍សាលក្រម រដ្ឋប្បវេណីលេខ១២(វ) និងលេខ៤០(វ) ជូនប្រជាពលរដ្ឋទាំង២៩២គ្រួសារ។

ក្រោយមកកម្លាំងចម្រុះ បានទៅចុះវាស់វែងជូនប្រជាពលរដ្ឋ បានប្រហែលជា៧០ភាគរយ ក៏ផ្អាកដោយយកលេសថា ចាំរួចឆេងម៉េងសិន តែចាប់តាំងពីពេលនោះក៏ស្ងាត់បាត់សូន្យរហូត។ លុះដល់ឆ្នាំ២០១៤ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាម្តងទៀត ស្រាប់តែអាជ្ញាធរខេត្តកណ្តាល បានចេញលិខិតបញ្ជាក់ថា អាជ្ញាធរខេត្តមិនអាចចុះវាស់វែង ឬចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានទេ ព្រោះដីដែលប្រជាពលរដ្ឋ កំពុងធ្វើការតវ៉ានោះគឺជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន មីនញូ សាលដីកាលេខ១៦១(ឆ)ដែលចេញដោយតុលាការកំពូល។

លោកបានបន្តថា ពួកគាត់មានទំនាស់ជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍចាប់តាំងពីឆ្នាំ២០០៦ ប៉ុន្តែសាលដីកាតុលាការកំពូល ចេញឲ្យក្រុមហ៊ុនមីនញូ នៅឆ្នាំ២០១៤ ហើយជាន់លើដីពួកគាត់ ដែលមានទីតាំងនៅក្នុងឃុំព្រែកហូ ឃុំជើងកើប និងឃុំកណ្តោក។ ចំណែកឯដីក្រុមហ៊ុន គឺមាននៅក្នុងឃុំព្រែកស្លែង ឃុំបឹងខ្យាង និងឃុំកណ្តោក។

ប្រជាពលរដ្ឋមានជំនឿថា ខាងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នឹងរកដំណោះស្រាយជូនពួកគាត់ជាក់ជាមិនខានឡើយ។ ក្រុមប្រជាពលរដ្ឋ បាននិងកំពុងបាត់បង់ដីបង្កបង្កើនផលសំទ្រទ្រង់ជីវភាពគ្រួសារ ខ្លះស៊ីឈ្នួលគេក្នុង ខ្លះចំណាកស្រុក មួយចំនួនរត់ម៉ូតូឌុប មួយចំនួនធំរស់នៅក្នុងភូមិ កំពុងតស៊ូទាមទារយកដីរបស់ពួកគាត់មកវិញ ពិសេសនៅការពារមិនឲ្យ ក្រុមហ៊ុនយកដីរបស់ពួកគាត់ បានជាដាច់ខាតទោះពួកគាត់ត្រូវបូជាជីវិត ព្រោះមានតែដីនេះទេ ជាប្រភពទ្រទ្រង់ជីវភាព គ្រួសាររបស់ពួកគាត់៕